ខ្សែបម្រើ Barnes របស់ Leicester រងរបួសជង្គង់ខកខានបង្ហាញខ្លួនរយៈពេល៦សប្តាហ៍

ចែករំលែក៖

ការប្រកួតប្រជែងរបស់ក្រុម Leicester ក្នុងការឈានទៅកក់កៅអីប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយត្រូវប្រឈមកាន់តែខ្លាំង ដោយមានព័ត៌មានថា កីឡាករ Harvey Barnes នឹងខកខានរយៈពេល៦សប្តាហ៍ដោយសារតែការវះកាត់ជង្គង់។

ខ្សែបម្រើស្លាបវ័យ២៣ឆ្នាំរូបនេះត្រូវបានគេកោះហៅចូលរួមក្រុមជម្រើសជាតិអង់គ្លេសសម្រាប់វគ្គជម្រុះ World Cup ចំនួន៣នៅខែក្រោយបន្ទាប់ពីរកបាន១៣គ្រាប់នៅរដូវកាលនេះដើម្បីជួយឲ្យ Leicester ឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង Premier League

ទោះយ៉ាងណាការរងរបួសរបស់ Barnes បានបង្កើតនូវថ្ងៃអាក្រក់សម្រាប់លោក Brendan Rodgers ខណៈដែលពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះ Arsenal ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ។

លោក Rodgers បាននិយាយថា វាមើលទៅដូចជា Harvey Barnes នឹងត្រូវការវះកាត់ជង្គង់របស់គាត់។ ខ្ញុំទើបតែបាននិយាយទៅកាន់វេជ្ជបណ្ឌិតគាត់អាចនឹងសម្រាកអស់រយៈពេល៦សប្តាហ៍ ការរបួសនេះជាក្តីកង្វល់ដ៏ធំមួយសម្រាប់ក្រុមយើង”។

បញ្ជីកីឡាកររងរបួសបានកើនដោយក្រុម Leicester ប្រឈមនឹងបាត់កីឡាករដូចជា James Maddison ដែលកំពុងមានបញ្ហារបួសត្រគាកផងដែរ ខណៈដែល Dennis Praet, Ayoze Perez, Wesley Fofana, Wes Morgan និង James Justin សុទ្ធតែមានបញ្ហារបួសញុំាញី ៕

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print