ប៉ូលីសឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុនៅក្លិបអេស្ប៉ាញBarcelona

ចែករំលែក៖

ប៉ូលីសតំបន់កាតាឡាន់ ប្រទេសអេស្ប៉ាញបានឲ្យដឹងថា ពួកគេបានធ្វើការចាប់ខ្លួនមនុស្សចំនួន៤នាក់បន្ទាប់ពីបានស្វែងរកថាមានពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមអេស្ប៉ា Barcelona នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

អត្តសញ្ញាណរបស់អ្នកពាក់ព័ន្ធទាំងនោះមិនទាន់ត្រូវបានបញ្ជាក់ដោយប៉ូលីសនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។ ប្រតិបត្តិការរបស់ប៉ូលីសត្រូវបានធ្វើឡើងនៅថ្ងៃចន្ទបន្ទាប់ពីការស៊ើបអង្កេតលើបញ្ហាហិរញ្ញវត្ថុនៅក្លិប Barcelona

បញ្ហាទាំងនោះត្រូវបានគេគិតថា មានជាប់ទាក់ទងនឹងរឿងអាស្រូវ Barcagate កាលពីឆ្នាំ២០២០ នៅពេលដែលក្លិបបានបដិសេធមិនជួលក្រុមហ៊ុនមួយដើម្បីវាយប្រហារកីឡាកររបស់ខ្លួននៅលើបណ្តាញសង្គម។

ការបោះឆ្នោតជ្រើសរើសប្រធានក្លិ Barcelona ធ្វើឡើងនៅថ្ងៃអាទិត្យបន្ទាប់ពីប្រធានចាស់គឺលោក Josep Maria Bartomeu បានប្រកាសលាឈប់ពីតំណែងកាលពីខែតុលា។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានឲ្យដឹងថា លោក Bartomeu ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន បើទោះបីជាប៉ូលីសមិនបានបញ្ជាក់ពីរឿងនេះក៏ដោយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមបាសេឡូណាបានឲ្យដឹងថា ប៉ូលីសធ្វើការស្រាវជ្រាវទាក់ទងនឹង ការទាក់ទងសេវាកម្មត្រួតពិនិត្យនៅលើបណ្តាញសង្គម”។ ក្លិប Barcelona បានផ្តល់ការសហការពេញលេញរបស់ពួកគេដល់អាជ្ញាធរច្បាប់ និងប៉ូលីសដើម្បីជួយធ្វើឱ្យមានអង្គហេតុច្បាស់លាស់ដែលជាប្រធានបទនៃការស៊ើបអង្កេតនេះ ។

ជាមួយគ្នានេះ ព័ត៌មាន និងឯកសារដែលស្នើសុំដោយកម្លាំងនគរបាលយុត្តិធម៌គឺពាក់ព័ន្ធយ៉ាងតឹងរឹងទៅនឹងអង្គហេតុពាក់ព័ន្ធនឹងករណីនេះ។ ក្លិប Barcelona សំដែងការគោរពខ្ពស់បំផុតចំពោះដំណើរការតុលាការនិងគោលការណ៍នៃភាពគ្មានទោសពៃរ៍សម្រាប់ប្រជាជនដែលរងផលប៉ះពាល់នៅក្នុងការស៊ើបអង្កេតនេះ

ក្នុងការស៊ើបអង្កេតនេះ ប៉ូលីសបាននិយាយថា ពួកគេក៏បានឆែកឆេរទ្រព្យសម្បត្តិលើមនុស្ស៤នាក់ផ្សេងទៀតដែលជាផ្នែកមួយនៃការស៊ើបអង្កេត បានដំណើរការអស់រយៈពេលជិតឆ្នាំមកហើយ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print