នេះជារឿងអប់រំបរទេស ដែលយើងសូមលើកមកបង្ហាញសម្រាប់អ្នកមានគូស្រករអានហើយពិចារណាផង។
ប្តីប្រពន្ធមួយគូ ស្រឡាញ់គ្នាផ្អែមល្ហែមណាស់មិនដែលឈ្លោះគ្នាទេ..។ នារីជាប្រពន្ធគោរពស្រឡាញ់ប្តីខ្លាំងណាស់ តែងតែនិយាយពាក្យល្អៗហើយស្តាប់បង្គាប់គ្រប់យ៉ាង មិនដែលហា៊នខឹងឬក៏អន់ចិត្តនឹងប្តីទេ តែងតែអត់អោនឲ្យជានិច្ច….។នាងស្រឡាញ់ប្តីស្មើនឹងកែវភ្នែក បាត់មុខប្តីមិនបានទេ តែងតែចង់ទៅតាមប្តីគ្រប់កន្លែង មិនមែនដោយសារខ្លាចប្តីមានស្រីទេ តែដោយសារតែក្តីស្រឡាញ់ហើយចង់នៅក្បែរ បម្រេីប្រណិប័តន៍ប្តី…។ មានល្ងាចមួយពួកគេទាំងពីរបានទៅក្រៅដើរលេងជាមួយគ្នាដូចធម្មតា តែនារីជាប្រពន្ធបានធ្វើឲ្យប្តីអន់ចិត្តនឹងរឿងបន្តិចបន្តួច បុរសនោះក៏នាំប្រពន្ធមកផ្ទះវិញទាំងអារម្មណ៍មិនល្អ.. ពេលមកដល់ផ្ទះនារីនោះក៏ឈរចាំប្តីដើម្បីឡើងលើផ្ទះជាមួយគ្នា តែចាំយ៉ាងយូរមិនឃើញប្តីក៏ក្រឡេករកមើលប្តីក៏ស្រាប់តែឃើញប្តីជិះចេញទៅក្រៅដោយមិនប្រាប់មួយម៉ាត់។ ដោយមិនដឹងធ្វើយ៉ាងម៉េចក៏មិនទាន់ចូលផ្ទះទេ ក៏ដើរតាមរកប្តីនៅជិតៗនឹងព្រោះគិតថាមិនទាន់ទៅណាឆ្ងាយ តែរកមិនឃើញក៏ដើរបណ្តើរយំបណ្តើរត្រឡប់មកផ្ទះវិញអង្គុយចាំប្តីទាំងចិត្តអន្ទះសារ។ នាងដឹងកំហុសរបស់ខ្លួនក៏ព្យាយាមcallទៅតែcallមិនចូល…. ២ទៅ៣ម៉ោងហើយនៅតែមិនអាចទាក់ទងទៅប្តីបាន។ នារីនោះក៏បានស្រែកយំយ៉ាងខ្លាំងផ្អើលអស់អ្នកជិតខាងមកលួងយ៉ាងណាក៏មិនបាត់ដែរចេះតែយំហើយប្រាប់ឲ្យគេហៅប្តីឲ្យមកវិញ…… ការពិតទៅនារីម្នាក់នោះមានជំងឺបេះដូងតាំងពីក្មេង ឆាប់ទទួលអារម្មណ៍ភ័យ និងតក់ស្លុតជាខ្លាំង។ដោយហេតុតែស្រែកយំខ្លាំងពេក ហើយយំយូរពេកជំងឺបេះដូងរបស់នាងក៏រើឡើងជាខ្លាំង នាងត្រូវការថ្នាំដើម្បីទប់ទល់នឹងវាប៉ុន្តែគ្មានអ្នកណាដឹងទេថានាងទុកថ្នាំនៅកន្លែងណា ទោះជាឈឺចាប់នឹងជំងឺយ៉ាងណាក៏មិនខ្វល់នៅតែរកទូរស័ព្ទផ្ញើរសារទៅប្តីឲ្យឆាប់ត្រឡប់ព្រោះពេលនេះនាងចង់ជួបប្តីខ្លាំងណាស់ បុរសជាប្តីបានឃើញសាររបស់នាងដែរតែមិនចាប់អារម្មណ៍ព្រោះគិតថានាងផ្ញើរមកធម្មតាក៏មិនបានឆ្លើយតបឬត្រឡប់ទៅផ្ទះវិញទេព្រោះមិនទាន់បាត់ខឹង។ ដោយមិនអាចទ្រាំនឹងភាពឈឺចាប់បាននារីនោះក៏សន្លប់បាត់ស្មារតី អ្នកជិតខាងក៏បានបញ្ជូននាងទៅមន្ទីរពេទ្យ និងព្យាយាមទាក់ទងទៅប្តីរបស់នាង…តែក៏មិនអាចទាក់ទងទៅប្តីរបស់នាងបាន…ព្រឹកឡើងទើបបុរសនោះដឹងថាប្រពន្ធរបស់ខ្លួនចូលមន្ទីរពេទ្យ ក៏ប្រញាប់ទៅមើល ពេលទៅដល់ពេទ្យប្រាប់ថាបេះដូងរបស់នាងលែងដើរតាំងពីយប់ម្លេះព្រោះតែបញ្ជូនមកយឺតពេល។ បុរសជាប្តីក៏ទន់ជង្គង់ដួលហើយស្រក់ទឹកភ្នែក ព្រោះតែស្តាយក្រោយដែលដើរចោលប្រពន្ធបើសិនជាពេលនោះបាននៅជិតប្រពន្ធ ម្លេះក៏ប្រពន្ធគេមិនស្លាប់បែបនេះដែរ គ្រូពេទ្យប្រាប់ថាមុននឹងដាច់ដង្ហើមនាងស្រែកដង្ហោយរកតែឈ្មោះប្តី និងប្រាប់ថាចង់ជួបប្តី ចេះតែទន្ទេញឲ្យគេហៅប្តីឲ្យមករកនាង។
??នេះហើយក៏ព្រោះតែអារម្មណ៍ឆេវឆាវមួយពេល ធ្វើឲ្យគេបាត់បង់ប្រពន្ធជាទីស្រឡាញ់ និងស្លូតត្រង់ម្នាក់ ៕
ស្រាវជ្រាវពីឯកសារដើមនិងកែសម្រួលដោយ÷
ចៅតាជេត