ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស បានបង្គាប់ទៅគណៈអភិបាលខណ្ឌឬស្សីកែវថ្មី ត្រូវនាំគ្នាទៅធ្វើសច្ចាក្នុងចិត្តថា ត្រូវស្មោះត្រង់នឹងជាតិ ស្មោះ ត្រង់ជាមួយប្រជាជន ហើយខិតខំបម្រើប្រជាជនដោយក្តីរីករាយ ហើយធ្វើអ្វីៗដើម្បីប្រជាជន កុំអោយភ្លេចខ្លួន នឹងមុខតំណែង របស់ខ្លួនឯង ដែលជាខ្ញុំបម្រើជូនប្រជាពលរដ្ឋ ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបង្គាប់ បែបនេះ ខណៈ ដែលលោកចូលរួម ជាអធិបតីក្នុងពិធីតែងតាំង លោក ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ ជំនួសលោក ធុយ សាខន ដែលត្រូវចូលនិវត្ដន៍ ពិធីនេះបានប្រព្រឹត្ត ទៅនៅសាលាខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ០១ មីនា ឆ្នាំ ២០១៦ ។
សូមបញ្ជាក់ថា៖ លោក ជា ពិសី អភិបាល រងខណ្ឌឬស្សីកែវត្រូវ បានតែតំាងជាអភិបាលខណ្ឌឬស្សីកែវ ជំនួយ លោក ធុយ សាខន ដែលបានចូលនិវត្តន៍ រីឯលោក ស៊ូសោគន្ធដែលបច្ចុប្បន្ន ជានាយករដ្ឋបាលសាលាខណ្ឌឬស្សីកែវត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ ឬស្សីកែវ ជំនួសតំណែង លោកជា ពិសី ។ លោក ទុងសោភណ័ ដែលបច្ចុប្បន្នជានាយករងរដ្ឋបាលសាលាខណ្ឌឬស្សីកែវត្រូវបានឡើង ជានាយករដ្ឋបាលស្តីទី ។
លោក ស៊ូ សោគន្ធ នាយករដ្ឋបាលសាលាខណ្ឌឬស្សីកែវ បានបញ្ជាក់ថា៖ លោកជា ពិសី បច្ចុប្បន្ន ជាអភិបាលខណ្ឌឬស្សីកែវនេះ ត្រូវបានប្រកាសតែងតាំង តាំងពីថ្ងៃទី ០១ ខែកមរា ឆ្នាំ២០១៦មកម្លេះ ប៉ុន្តែដោយសារ លោកធុយ សុខនអតីតអភិបាលខណ្ឌ លោកមានឋានះ ជាឧត្តមមន្ត្រ ហើយការតែងតាំងឬការផ្លាស់ប្តូរតួនាទីត្រូវមានឡាយព្រះហស្សលេខាដោយព្រះមហាក្សត្រ ដូច្នេះទើបមានការយឺតយ៉ាវអូសបន្លាយរហូតដល់ថ្ងៃទី១ ខែមីនានេះ ។
លោក ធុយ សាខន បានត្រូវតែងតំាងជាអភិបាលខណ្ឌឬស្សីកែវក្រោយបំបែកខណ្ឌឬស្សកែវជា២ខណ្ឌ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នំា ២០១៤ហើយមកដល់ដើមឆ្នំា២០១៦នេះបានចូលនិវត្តន៍។ ចំណែកលោក ជា ពិសី បានតែងតំាងជាអភិបាលរងខណ្ឌឬស្សីកែវក្នុងអំឡុងឆ្នំា២០១២ ។
លោក ជា ពិសី ធ្លាប់ធ្វើជាស្មៀនសង្កាត់ស្រះចកខណ្ឌដូនពេញ ប៉ុន្តែដោយលោកមានស្នាដៃល្អគ្រប់ការងារធ្វើការបម្រើបក្សនិងប្រជាជនក៏ដូច ជាការលះបង់អស់ពីកម្លាំងកាយចិត្ត ទ្រព្យសម្បត្តិ ដើម្បីបម្រើប្រទេសជាតិមាតុភូមិបានល្អប្រសើមិនយូរប៉ុន្មានក៏ត្រូវរាជរដ្ឋាភិបាលបង្គាប់ឱ្យតែងតាំងជាអភិបាលខណ្ឌឬស្សីកែវតែម្តង ។
លោក ប៉ា សុជាតិវង្ស បានបង្គាប់ទៅគណៈអភិបាលខណ្ឌឬស្សីកែវថ្មី ត្រូវនាំគ្នាទៅធ្វើសច្ចាក្នយងចិត្តថា ត្រូវស្មោះត្រង់នឹងជាតិ ស្មោះត្រង់ជាមួយប្រជាជន ហើយខិតខំបម្រើ ការងារជូនប្រជាជន ដោយក្តីរីករាយ ហើយធ្វើអ្វីៗដើម្បីប្រជាជន កុំឲ្យភ្លេចខ្លួន នឹងមុខតំណែង របស់ខ្លួនឯង ត្រូវដាក់ចិត្ដ ធ្វើដូចជាខ្ញុំបម្រើជូនប្រជាពលរដ្ឋឲ្យបានល្អនោះទើបខ្លួនមានតម្លៃ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ នេះជាលើកទី១ហើយ ដែលខ្ញុំគិតថា អភិបាលខណ្ឌថ្មីត្រូវចូលខ្លួនទៅធ្វើសច្ចាក្នុងចិត្ដនៅវត្ដភ្នំ
ត្រូវស្មោះត្រង់ នឹងជាតិ ស្មោះត្រង់ជាមួយប្រជាជន ហើយខិតខំបម្រើការងារជូនប្រជាជនដោយក្តីរីករាយ ហើយធ្វើអ្វីៗដើម្បីប្រជាជន កុំឲ្យភ្លេចខ្លួន នឹងមុខតំណែង របស់ខ្លួនឯងត្រូវដាក់ចិត្ដធ្វើជាខ្ញុំបម្រើជូនប្រជាពលរដ្ឋឲ្យបានល្អ នោះទើបខ្លួនមានតម្លៃ។ ហើយការដែលនាំគ្នាទៅធ្វើការសន្យានៅចំពោះមុខបារមីលោក យាយពេញ ជាវត្ថុស័ក្តិសិទ្ធិនៅទីរមណីយដ្ឋានវត្តភ្នំ នោះ លោកយល់ថា ថ្ងៃក្រោយប្រសិនបើអភិបាលខណ្ឌនោះ ធ្វើអ្វីៗ ឲ្យខុសឆ្គង និងប្រព្រឹត្ដខុសពី បំណងប្រជាពលរដ្ឋ និងរាជរដ្ឋា ភិបាលប្រគល់ឲ្យ បុគ្គលនោះ ប្រាកកដជានឹក ឃើញ កាលខ្លួនធ្លាប់បានចូលធ្វើសច្ចា នៅមុខវត្ថុស័ក្ដិសិទ្ធិមុខយាយពេញ ជាក់ជាមិនខាន ៕
...
ដោយ៖ សំរិត