រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ សណ្ឋាគារ សាកាណា (SAKANA HOTEL) ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ, ត្រូវបានកំណត់យកសណ្ឋាគារ សាកាណ (SAKANA HOTEL) មានទីតាំងស្ថិតនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុជា កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ម្ចាស់សណ្ឋាគារ សាកាណា (SAKANA HOTEL) មានភារកិច្ច:
-ផ្អាកមិនទទួលភ្ញៀវដទៃឱ្យស្នាក់នៅក្នុងសណ្ឋាគារ
-ត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងខាងលើឱ្យ មានលក្ខណៈជាកន្លែងព្យាបាលជំងឺកូវីដ-១៩
-រៀបចំសំអាតអនាម័យបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសណ្ឋាគារទាំងក្នុង និងជុំវិញបរិវេណសណ្ឋាគារ មុនពេលយកអ្នកជំងឺមកព្យាបាល និងក្រោយពេលបញ្ចប់មុខងារជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
-ត្រូវណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារដែលចាំបាច់ត្រូវទៅបម្រើការងារបន្តដូចជា៖
-អ្នក សំអាតអនាម័យ_អ្នកដាំស្ល ឬសន្តិសុខ …។ល។ ឱ្យអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារដែលជាកន្លែងព្យាបាល អនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ មិនត្រូវចេញទៅក្រៅដោយគ្មានការអនុញ្ញាត
-ត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកំទេចចោល។
ក្នុងដំណាក់កាលព្យាបាល អ្នកជំងឺកូវីដ-១៩ ត្រូវអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖

-អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលដែលកំណត់ដោយក្រសួងសុខាភិបាល មិនត្រូវចាកចេញពីទីកន្លែងព្យាបាល ដោយគ្មានការអនុញ្ញាតពីមន្ត្រីសុខាភិបាល ជាដាច់ខាត
-សហការក្នុងការផ្តល់ព័ត៌មានអំពីការប្រែប្រួលសុខភាពប្រចាំថ្ងៃរបស់ខ្លួនដល់មន្ត្រីសុខាភិបាលនិង ។
-ត្រូវបំពេញកាតព្វកិច្ចផ្សេងៗទៀតតាមការតម្រូវរបស់មន្ត្រីសុខាភិបាល និងការកំណត់នៃច្បាប់។
សេចក្តីសម្រេចណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះត្រូវចាត់ទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងម្ចាស់សណ្ឋាគារ Anmam (SAKANA HOTEL) ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print