រដ្ឋបាលខេត្ដព្រះសីហនុ បង្ហាញទីតាំង និងពេលវេលាដែលអ្នកកើតជំងឺកូវីដ ចំនួន១១នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ  បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីទីតាំង និងពេលវេលាអ្នកកើតជំងឺកូវីដ-១៩ ចំនួន១១នាក់ ធ្លាប់បានទៅនាពេលកន្លងមក មុនរកឃើញថាពួកគាត់មានកើតជំងឺនេះ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ពិសេសអ្នកបើកបររថយន្ត និងម៉ូតូកង់បី ដែលបានដឹកភ្ញៀវដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលខ្លួនកំពុងស្នាក់នៅ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់អ្នករស់នៅខេត្តព្រះសីហនុ សូមមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឲ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមបញ្ជាក់ផងដែរថា,  រហូតមកដល់ពេលនេះ អ្នករស់នៅខេត្តព្រះសីហនុ ដែលត្រូវបានយកទៅពិនិត្យសំណាកមាន ចំនួន៩,៩៧០នាក់ ក្នុងនោះស្ដ្រីចំនួន៤,២៣៨នាក់៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print