ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖​ ជនបរទេសដែលរស់នៅ នឹងទទួលបាន​វ៉ាក់សាំងកូវីដ-១៩ ដូចប្រជាជនកម្ពុជាដែរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមីនា​ ឆ្នាំ​២០២១នេះ​ ក្នុងឱកាសសម្ដេចអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ​ បាន​ថ្លែងថា ជនបរទេសដែលរស់នៅ និងធ្វើការនៅ​កម្ពុជា នឹងទទួលបាន​វ៉ាក់សាំង តាមលំដាប់លំដោយ ដូចប្រជាជនកម្ពុជាដែរ។

ជាក់ស្ដែង​សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាសថា៖«ជនបរទេសទាំងឡាយ ដែលបាននិងកំពុងររស់នៅ និងធ្វើការនៅ​កម្ពុជា នឹងទទួលបាន​វ៉ាក់សាំង ទៅតាមលំដាប់លំដោយ ដូចពលរដ្ឋម្ពុជាដែរ ដោយមិនយកប្រាក់»។ សម្ដេចតេជោ​ ថ្លែង​បន្ត​ថា ប្រសិនបើ​ចាក់តែពលរដ្ឋខ្មែរ នោះ​នឹង​បង្កើតឱ្យមាន​ការរើសអើង។ ដោយឡែកសម្រាប់អ្នកការទូត និងអង្គការក្រៅរដ្ឋភិបាលបរទេស នឹងទទួលបាន​មុន ក្នុងក្រខណ្ឌ AstraZeneca/SII។

សូមជម្រាបថា វ៉ាក់សាំង AstraZeneca/SII ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,​០០០​ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ វ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។

គួរបញ្ជាក់ថា​ កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ លើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន។ គិតមកដល់ត្រឹមថ្ងៃទី០៣ ខែមីនា កម្ពុជាបានចាក់លើកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលសរុបប្រមាណ១២៥,៦៦៨នាក់ ខណៈអ្នកចាក់លើកទី២ បានចំនួន ៧៦៨៦នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print