អតីតខ្សែប្រយុទ្ធរបស់ក្លិប Liverpool សញ្ជាតិស្កុតឡេនលោក Ian St John ដែលបានប្រកបអាជីពជាតារាបាល់ទាត់នៅលើទីលាន និងក្លាយជាពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព ទទួលបានជោគជ័យបានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយរុំារ៉ៃកាលពីថ្ងៃពុធ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា លោក Ian St John គឺជាកីឡាករឈានមុខគេមួយរបស់ក្រុម Liverpool នៅទសវត្សឆ្នាំ១៩៦០ ហើយក្រោយមកបានក្លាយជាពិធីករដ៏មានប្រជាប្រិយរបស់លោក Saint និង Greavsie ដែលជាកម្មវិធីប្រកួតបាល់ទាត់ពេលថ្ងៃត្រង់ជាមួយអតីតខ្សែប្រយុទ្ធអង់គ្លេស Jimmy Greaves ។
អតីតកីឡាករសញ្ជាតិស្កុតឡេនរូបនេះគឺជាផ្នែកសំខាន់មួយរបស់ក្រុមហង្សក្រហមក្រោមការគ្រប់គ្រងដោយលោក Bill Shankly ដោយទទួលបានតម្លៃខ្លួនជាលើកដំបូងពេលចូលរួមក្នុងតម្លៃកំណត់ត្រា ៣៧.៥០០ផោន (៥២.០០០ដុល្លារអាមេរិក) ពីក្រុម Motherwell ។
លោក Ian St John ដែលរកបាន១១៨គ្រាប់ក្នុងការប្រកួតជាង៤០០ប្រកួតឱ្យ Liverpool ពីឆ្នាំ១៩៦១-១៩៧១។ ក្រុមគ្រួសាររបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាពិតជាមានចិត្តស្រណោះណាស់ដែលពួកយើងខំមើលថែគាត់ពេលគាត់មានជំងឺជាយូរមកហើយ យើងបានបាត់បង់ស្វាមី ឪពុក និងជីតា។ គាត់បានចែកឋានទៅដោយសន្តិវិធីនៅក្បែរគ្រែរបស់គាត់ ។
គ្រាប់បាល់ល្បីល្បាញបំផុតរបស់អតីតកីឡាករ Ian St John គឺជាគ្រាប់បាល់នៅចុងម៉ោងក្នុងជ័យជម្នះ ២-១ របស់ Liverpool លើក្រុម Leeds United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីឆ្នាំ១៩៦៥ ។ គាត់ក៏ជាផ្នែកមួយនៃក្រុមដែលបានឈ្នះពានរង្វាន់លីគ ដែលជាក្រុមដំបូងរបស់ Liverpool ចាប់តាំងពីឆ្នាំ ១៩៤៧ និងម្តងទៀតនៅឆ្នាំ១៩៦៦ ។
ជាមួយគ្នានេះអតីតកីឡាករ Ian St John បានបង្ហាញខ្លួន២១ដងឲ្យជម្រើសជាតិស្កុតឡេនដោយរកបាន៩គ្រាប់ដែលមួយក្នុងចំណោមនោះ និងបានជួយក្រុមទទួលជោគជ័យក្នុងលទ្ធផល ៦-២ ទល់នឹងអេស្ប៉ាញនៅទីក្រុងម៉ាឌ្រីដក្នុងឆ្នាំ១៩៦៣ ៕
ដោយ៖ ភារៈ