Andy Murray ធ្លាក់ចេញពីព្រឹត្តិការណ៍ Rotterdam Open ក្នុងជុំទី២

ចែករំលែក៖

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Andy Murray បានធ្លាក់ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Rotterdam Open ដោយចាញ់ក្នុងលទ្ធផល ៧-៥និង៦-២ លើកីឡាករលេខ៨ពិភពលោក Andrey Rublev របស់រុស្ស៊ីនៅជុំទី២ ។

បច្ចុប្បន្នកីឡាករ Murray ដែលមានចំណាត់ថ្នាក់លេខ១២៣ បានឈ្នះការប្រកួតកម្រិតដំបូងរបស់ខ្លួនចាប់តាំងពីខែសីហាដោយបានផ្តួល Robin Haase កាលពីថ្ងៃដើមសប្តាហ៍នេះ ទោះយ៉ាងណាកីឡាករលេខ៤ Rublev បានធានាសុវត្ថិភាពក្នុងការប្រកួតក្នុងរយៈពេល១ម៉ោងនិង៣៤នាទីដើម្បីទទួលជ័យជម្នះ

ចំណែកកីឡាករលំដាប់ទី៣របស់អង់គ្លេស Cameron Norrie ក៏បានចាញ់កីឡាកររុស្ស៊ី Karen Khachanov ដែលបានកត់ត្រាជ័យជម្នះ ៦-២ , ៦-២ ក្នុងរយៈពេលប្រកួត១ម៉ោងនិង១៤នាទី។ នេះជាការជួបគ្នាលើកទី១ រវាងកីឡាករលេខ២១ពិភពលោក Karen Khachanov ដែលជាអ្នកយកឈ្នះលើកីឡាករលំដាប់ទី៨ Stan Wawrinka ក្នុងជុំបើកឆាក ហើយក៏បន្តឈ្នះក្នុងជុំទី២ទៀត ។

កីឡាករ Murray បានទទួលជ័យជំនះលើកីឡាករ Rublev អាយុ១៩ឆ្នាំនៅក្នុងការជួបគ្នាកាលពីលើកមុន ក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០១៧ ប៉ុន្តែការប្រកួត Rotterdam Open ត្រូវ Rublev យកឈ្នះវិញក្នុងការប្រកួតវគ្គជម្រុះជុំទី២។

ក្រោយចាញ់ការប្រកួត កីឡាករ Murray បានថា គាត់មានគម្រោងទៅលេងនៅឌូបៃក្នុងរយៈពេលសប្តាហ៍ ហើយបន្ទាប់មកនៅ Miami នៅចុងបញ្ចប់នៃខែនេះ ដើម្បីស្វែងរកជ័យជម្នះជំនួសឲ្យការបរាជ័យក្នុងព្រឹត្តិការណ៍ Rotterdam Open នេះ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print