ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃអ្នកដំណើរ។ កាលពីម៉ោង២៣ និង១០នាទី ថ្ងៃទី០៤ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្សារមីតថោន ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានគ្នា ០៤នាក់ គេចខ្លួន០២នាក់(១-ប៉ិក និងម្នាក់ទៀតមិនស្គាល់ឈ្មោះ) ។ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ម៉ិច ម៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន) , ២-ឈ្មោះ ស៊ុន រតន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) រួមជាមួយបក្សពូក០២នាក់គេចខ្លួន ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំងសុងណូត របស់ជនរងគ្រោះឈ្មោះ សុខ ចាន់តារារ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអ៊ីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវ24BT សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំងសុងណូត។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print