ខ្សែបម្រើ Bentancur របស់ Juventus ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ខ្សែបម្រើ Rodrigo Bentancur របស់ក្រុមសេះបង្កង់ Juventus បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយដែលតែងតែបង្ហាញខ្លួនជាទៀងទាត់ក្រោមការដឹកនាំរបស់លោក Andrea Pirlo នៅរដូវកាលនេះនឹងខកខានការប្រកួតចុងសប្តាហ៍នៃក្របខ័ណ្ឌ Serie A ជាមួយក្រុម Lazio ហើយទំនងជាមិនបានលេងពេលប៉ះក្រុម Porto នៅក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយនៅសប្តាហ៍ក្រោយទេ។

សេចក្តីថ្លែងការណ៍របស់ក្លិប Juventus បានសរសេរថា “Rodrigo Bentancur បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ក្លិបបានធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរសុខាភិបាលពាក់ព័ន្ធដើម្បីសហកានិងយកកីឡាកររូបនេះដាក់នៅដាច់ដោយឡែកដើម្បីតាមដានសុខភាព និងព្យាបាល”។

គួររំលឹកថា កីឡាករ២រូបរបស់ក្រុម Juventus គឺកីឡាករ Juan Cuadradoនិង Alex Sandro បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីខែមករា ហើយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ធ្លាប់បានឆ្លងកូវីដ-១៩ដែរកាលពីខែតុលាឆ្នាំ២០២០កន្លងទៅ ៕

 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print