ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការដែលកំពុង ប្រតិបត្តិការនៅជួរមុខ តាមមណ្ឌលធ្វើចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុទាំងមូល

ចែករំលែក៖

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន លោក លោកស្រី និងសារធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១កន្លងមក គឺត្រូវជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការដែល កំពុងប្រតិបត្តិការនៅជួរមុខតាមមណ្ឌលធ្វើចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុទាំងមូល។ ដូចនេះដើម្បីមានភាពងាយស្រួល មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងរក្សាបានគម្លាតសុវត្ថិភាព សូមលោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅតាមមន្ទីរ អង្គភាពនីមួយៗ និងបងប្អូនប្រជាពលរដ្ឋ នៅតាមភូមិ ឃុំ សង្កាត់ ចុះឈ្មោះដោយស្ម័គ្រចិត្តនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរៀបចំជាបញ្ជីឈ្មោះ ងាយ ស្រួលក្រុមការងាររៀបចំសម្របសម្រួលជូន ហើយក្រុមគ្រូពេទ្យអាចបែងចែកពេលវេលាចាក់វ៉ាក់សាំងជូនប្រកប ដោយសុវត្ថិភាព។ សូមជម្រាបជូនថា វ៉ាក់សាំងសម្រាប់ចាក់បង្ការជំងឺកូវីដ-១៩ មានពីរប្រភេទគឺ៖ វ៉ាក់សាំង Sinopharm សម្រាប់ចាក់ជូនក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំដល់ ៥៩ឆ្នាំ និងវ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ជូនក្រុមមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ដោយផ្អែកលើស្ថានភាពជាក់ស្តែង ហើយដោយមានការឯកភាពពីក្រសួងសុខាភិបាល និងក្រសួងអប់រំ

យុវជន និងកីឡា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចធ្វើការផ្លាស់ប្តូរទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មកសាលាបឋម-អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុវិញ ដោយសារទីតាំងថ្មីនេះមានភាពធំទូលាយ អាចបង្កើនវិសាលភាពក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងមុន និងមានទីតាំងនៅជិតមន្ទីរពេទ្យបង្អែកខេត្តផងដែរ។ ចំពោះទីតាំងសាលាបឋម -អនុវិទ្យាល័យតេជោសែន កម្មករនេះ នឹងត្រូវដាក់ឱ្យដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូដ-១៩ ចាប់ពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នេះតទៅ ដោយឡែកសម្រាប់បងប្អូនដែលត្រូវទៅ យកសំណាកតេស្តរកមេរោគកូវីដ-១៩ សូមអញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុវិញ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោក លោកស្រី និងសារធា ណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print