ភ្នំពេញ, ក្រុមឡូយឆាយ ខាងបង្អួតកាំភ្លើង ជាមន្រ្តីយោធា បានយកកាំភ្លើងបាញ់សត្វ ទៅបាញ់សត្វនៅកណ្តាលក្រុងភ្នំពេញ ដើម្បីជាភាពសប្បាយ ហុឺហារបស់ខ្លួន ក្លាយជាទុក្ខ ខណ:នាំគ្នាទៅបាញ់សត្វជាការកំសាន្តសប្បាយបែរ ត្រូវកុមាររងគ្រោះទៅវិញ ក្រោយផ្លាត់ស្នៀតបាញ់ចំក្មេងប្រុសជំទង់១៤ឆ្នាំម្នាក់ បណ្តាលអោយស្លាប់នៅខណ្ឌកំបូល នាល្ងាចថ្ងៃទី៦ មីនា ឆ្នាំ២០២១នេះ! ។ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមវិញ្ញាណក្ខន្ធបានទៅកាន់សុខគតិភព!។
លោកអធិការនគរបាលខណ្ឌកំបូល បានប្រាប់អង្គភាព”នគរដ្រេហ្គន”នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ថា, ហេតុការណ៍កើតនៅចំណុច ដីវាល ភូមិលិចវត្ត សង្កាត់-ខណ្ឌកំបូល រាជធានីភ្នំពេញ ។ កុមាររងគ្រោះ មានឈ្មោះ សារឿន ប៊ុនថា អាយុ១៤ឆ្នាំ មុខរបរ ជាសិស្ស រស់នៅមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន។
លោកបន្តថា, សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ អ្នកបាញ់ជាយោធា និងតៃកុងឡានម្នាក់ទៀត កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ, សិលា