ខេត្តព្រះសីហនុ៖ រថយន្ត៤គ្រឿងបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ចន្លោះចំណោតអូរត្រាវទៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ក្នុងស្រុកព្រៃនប់ កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី១មិនាឆ្នាំ២០១៦នេះ ក្នុងនោះមានរថយន្តដឹកកាកស្រាបៀរមួយគ្រឿង រថយន្តតួរីសដឹកកម្មករមួយគ្រឿងនិងរថយន្តកុងតឺនរ័២គ្រឿងទៀត។
សេចក្តីរាយការណ៍បឋមៗមកថាអ្នកបើកបររថយន្តដឹកកម្មករបានស្លាប់នៅនឹងកន្លែង ហើយកម្មករប្រមាណ១០នាក់ទៀតរងរបួសធ្ងន់និងស្រាល ចំណែកអ្នកបើកបររថយន្ត៣គ្រឿងទៀតបានរត់គេចខ្លួន។
សេចក្តីរាយការណ៍ពីអ្នកឃើញហេតុការណ៍ផ្ទាល់អោយដឹងថា ដើមហេតុគឺឡានកូរ៉េដឹកស្រាបៀរក្រឡាប់លើផ្លូវ ហើយឡានកុងតឺន័របើកចុះចំណោទទិសដៅពីក្រុងព្រះសីហនុ ក្នុងល្បឿនលឿនក៍វាក់ជាមួយនិងឡានកូរ៉េដែលក្រឡាប់ រួចឡានកុងតឺនរ័នោះ កាច់ចង្កូតគេចក៍ជ្រុលទៅបុកឡានតួរីសដឹកកម្មករ បញ្រ្ចាសទិសគ្នាពេញទំហឹង បង្កើតជាសោកនាដកម្មនេះឡើង៕
...
ដោយ៖ សុខ ខេមរា