ភ្នំពេញ, សូមបញ្ជាក់ជូនថា, ក្នុងសារសំឡេងកាលពីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ ។
ក្នុងសារសំឡេងដាច់ណាត់នេះ សម្តេចតេជោហ៊ុន សែន មានការបារម្ភចំពោះសុខទុក្ខប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយសម្តែងការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង សម្តេចទទួលយកអត់បានទេ។
សម្តេចតេជោ បញ្ជាឲ្យដឹកអ្នកជំងឺពីព្រែកព្នៅ ទៅកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់ឲ្យខានតែបាន។
សូមជម្រាបថា, នៅព្រឹកថ្ងៃទី៧ ខែមីនាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា , មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៤នាក់ និងអ្នកជាសះស្បេីយចំនួន ១៩នាក់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
-មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៣៤នាក់ ក្នុងនោះ៣នាក់ នាំចូលពីប្រទេសក្រៅ(មិនមែនជាពលករមកពីប្រទេសថៃឡើយ)។ ដោយឡែកករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ៣១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:៕
ដោយ, សិលា