រដ្ឋាភិបាលចក្រភពអង់គ្លេសប្រកាសអំពីកញ្ចប់ថវិកាសម្រាប់ការស្តារឡើងវិញចំនួន៣០០លានផោនក្នុងវិស័យកីឡា

ចែករំលែក៖

រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសនូវកញ្ចប់ថវិកាថ្មីសម្រាប់វិស័យកីឡានៅប្រទេសអង់គ្លេសដែលមានទឹកប្រាក់ចំនួន៣០០លានផោន (៤១៨,៨៦ លានដុល្លារ) ដែលជាផ្នែកមួយនៃផែនការដើម្បីជួយដល់សេដ្ឋកិច្ចក្នុងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពីសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Rishi Sunak បាននិយាយនៅក្នុងសុន្ទរកថា ថវិកាប្រចាំឆ្នាំកាលពីថ្ងៃពុធថាទឹកប្រាក់ចំនួន៧០០លានផោនត្រូវបានផ្តល់ជូនដើម្បីគាំទ្រដល់សិល្បៈ វប្បធម៌ និងស្ថាប័នកីឡា។ក្រសួងហិរញ្ញវត្ថុអង់គ្លេសបានប្រកាសនៅលើបណ្តាញសង្គមធ្វីតទ័រថាមានទឹកប្រាក់ចំនួន៣០០លានផោនដើម្បីគាំទ្រក្លិប និងស្ថាប័នគ្រប់គ្រងលើវិស័យកីឡាជាច្រើននៅក្នុងប្រទេសអង់គ្លេស។

បន្ទាប់ពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ចេញផ្សាយកាលពីថ្ងៃអង្គារបានរំលឹកឡើងវិញនូវការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ការដេញថ្លៃរួមគ្នាដែលមានសក្តានុពលពីចក្រភពអង់គ្លេស និងអៀរឡង់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ។

លោក Rishi Sunak បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា យើងកំពុងផ្តល់ជូននូវទឹកប្រាក់ចំនួន៧០០លានផោនដើម្បីគាំទ្រដល់សិល្បៈ វប្បធម៌ និងស្ថាប័នកីឡារបស់យើងនៅពេលដែលពួកគេបើកដំណើរការឡើងវិញ។ គាំទ្រដល់ការដេញថ្លៃរួមគ្នាក្នុងឆ្នាំ២០៣០ របស់ចក្រភពអង់គ្លេស និងអៀរឡង់ដោយចាប់ផ្តើមនូវវិធីសាស្រ្តថ្មីមួយសម្រាប់ការហ្វឹកហាត់ក្នុងវិស័យកីឡាករ និងពង្រីកគម្រោងផលិតខ្សែភាពយន្ត និងទូរទស្សន៍ឡើងវិញនូវទឹកប្រាក់៥០០លានផោន

ចំណែករដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេសលោក Oliver Dowden បានសរសេរលើបណ្តាញសង្គមធ្វីតធឺថា មូលនិធិកីឡានេះនឹងជួយលើវិស័យកីឡាអ្នកទស្សនាដូចជាកីឡាគ្រីឃីត, កីឡាវាយតឺន្នីស និងកីឡាប្រណាំងសេះ វានឹងមានទឹកប្រាក់២៥លានផោនដើម្បីសាងសង់ទីលានបាល់ទាត់ចំនួន៧០០ និងទីលានបន្ថែមចំនួន,លានអឺរ៉ូសម្រាប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុបផ្នែកនារី(យូរ៉ូ) ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះដោយប្រទេសអង់គ្លេសនៅឆ្នាំ២០២២ ។

ការប្រកាសអំពីការផ្តល់មូលនិធិនេះធ្វើឡើងបន្ទាប់ពីកញ្ចប់ថវិកាសម្រាប់រដូវរងារចំនួន៣០០លានអឺរ៉ូសម្រាប់វិស័យកីឡាដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលកាលពីខែវិច្ឆិកាឆ្នាំទៅ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print