មេឆ្នោតវៀតណាម ខុសច្បាប់ដ៏ធំ ឆឹង ប៊ុនឡុង នៅលូតូច ឃុំទន្លេបិទ ជាប់គុក១៣ថ្ងៃចេញមកវិញពង្រីកមុខរបរធំលើសដើម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ សូមបងប្អូនប្រជាពលរដ្ឋរាប់អានគាត់ផង​ គាត់​ឈ្មោះ​ ឆឹង ប៊ុនឡុង ហៅ ឡុង​ ជាប់ចោទពីបទបើកកន្លែងលេងល្បែងស៊ីសងដោយគ្មានលិខិតអនុញ្ញាត​ ហេីយត្រូវ​ជាប់ឃុំតែ១៣ថ្ងៃ​ ​ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួន​ ប៉ុន្តែក្រោយមកតុលាការបានចេញដីកា​ដោះលែងឱ្យមានសេរីភាពវិញ​។

នេះបេីយោងតាមដីកាឱ្យដោះ​លែងលេខ០២ ព្រ.ទ២ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ លោក ឈិត វិនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចឱ្យដោះលែងឈ្មោះ ឆឹង ប៊ុនឡុង ហៅ ឡុង ភេទប្រុស កើតឆ្នាំ១៩៩៥ (បច្ចុប្បន្ន២៥ឆ្នាំ) ជនជាតិខ្មែរ មានទីលំនៅមុនពេល​ចាប់ខ្លួន នៅភូមិជីរោទ៍ទី១ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឈ្មោះ ឆឹង ប៊ុនឡុង ហៅ ឡុងជាប់​ចោទពីបទ បើកកន្លែងលេងល្បែងស៊ីសងដោយគ្មានលិខិតអនុញ្ញាត ដែលបានប្រព្រឹត្តទៅ​នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។

សូមរំលឹកថា​ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥ :៥០នាទី កម្លាំងជំនាញការិយា​ល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្នុំ បានចុះប្រតិបត្តិការបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់ (ឆ្នោតកន្ទុយលេខ) មួយកន្លែង ត្រង់ចំណុចស្ពានតូច(លូតូច) ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតវត្ថុតាងរួមមាន៖ កាបូបស្ពាយធុនតូច ពណ៌សូកូឡាចំនួន១ សៀវភៅកត់លេខឆ្នោតចំនួន១ក្បាល កូនសៀវភៅតូចចំនួន២ក្បាល ទូរស័ព្ទដៃ ម៉ាកអាយហ្វូន (iPhone 12 pro ) ស៊ីមលេខ 096 625 5999 និងប្រាក់រៀល ចំនួន ១,០៣៥,០០០​រៀល (មួយលានបីម៉ឺនប្រាំពាន់) ។

ជនសង្ស័យចំនួន២នាក់៖​ ១.ឈ្មោះ ឆឹង ប៊ុនឡុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរកាធំ ឃុំ ជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
២.ឈ្មោះ ណេន ស៊ាងហ៊ួ ភេទប្រុស អាយុ​២៩ឆ្នាំ រស់នៅភូមិចង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បច្ចុប្បន្នឈ្មោះ ឆឹង ប៊ុនឡុង ហៅ ឡុង​ ត្រូវបានលោក ឈិត វិនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចដោះលែងឱ្យមានសេរីភាពវិញ ហើយមេឆ្នោតយួនដ៏ធំរូបនេះ​បាបានបន្តអាជីពនេះឡេីងវិញដដែល៕

 

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print