អភិបាល នៃគណៈអភិបាលខេត្ត ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ស្ពានដែកបាឡេក្បាលបេតុងថ្មីចំនួន ២ កន្លែង ក្នុងស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ អភិបាលស្រុកថាឡាបរិវ៉ាត់ និងអភិបាលក្រុងស្ទឹងត្រែង ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នូវការសាងសង់ស្ពានដែកបាឡេក្បាលបេតុងចំនួន ២កន្លែង៖ ស្ពានទី១ ប្រវែង ២៤ម៉ែត្រ ស្ពានទី២ ប្រវែង២៧ម៉ែត្រ ស្ថិតក្នុងភូមិកាំង ក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ តភ្ជាប់ដល់ឃុំសៀមបូក ស្រុកសៀមបូក។

ប្រជាពលរដ្ឋត្រេកអរចំពោះសមិទ្ធផល ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសអភិបាលខេត្ត តែងគិតគូរពីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print