សម្តេចតេជោ ហ៊ុន សែន: ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ,  ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ ខណ:យប់នេះមានករណីឆ្លងថ្មីរហូតដល់៤៩នាក់ទៀត

ចែករំលែក៖

ភ្នំពេញ,នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាព «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលបានរីករាលដាលខ្លាំងឡើងៗ។  សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ដែលក្នុងសារសំឡេងពិសេសដែលចេញផ្សាយទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការព្រួយបារម្ភខ្លាំងចំពោះស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សម្តេចតេជោ បានថ្លែងថា មកដល់យប់នេះមានករណីឆ្លងថ្មីរហូតដល់៤៩នាក់ទៀត នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងផ្នែកខ្លះនៃខេត្តដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ។

ប្រមុខរាជរដ្ឋាភិបាល បានបន្តថា, ឆ្លើយតបនឹងស្ថានការណ៍ដ៏ស្រួចស្រាវនៃការឆ្លងនេះ សម្តេចតេជោ បានដាក់ចេញបទបញ្ជា និងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ផ្អាកបណ្តោះអាសន្ននូវស្ថាប័ន ដោយទុកអ្នកធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ស្ថាប័នឯកជនផងដែរ ឱ្យកាត់បន្ថយបុគ្គលិកធ្វើការនៅកន្លែងធ្វើការ ហើយបែងចែកផ្លាស់វេណគ្នា ដើម្បីកាត់បន្ថយចំនួននៅកន្លែងធ្វើការ និងការកកស្ទះតាមដងផ្លូវ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាណាព្យាបាលកុំឱ្យកូនតូចចេញពីផ្ទះ ហើយមនុស្សចាស់ និងពេញវ័យក៏មិនត្រូវចេញពីផ្ទះដែរបើមិនចាំបាច់។ ប៉ុន្តែបើតម្រូវការជាចាំបាច់ក្នុងការចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់ជាប់ជាប្រចាំ។
សម្តេចក៏សូមអោយផ្អាក កម្មវិធីការ ឬកាត់បន្ថយអោយនៅតិចបំផុតចំនួនមនុស្ស ខណ:មានអ្នកឆ្លងរាលដាលច្រើន ។

សូមស្តាប់នូវប្រសាសន៍ជាសារសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងស្រុងដូចខាងក្រោម៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print