មានអ្នកទៅញាំកាហ្វេនៅហាងជិតសាលាសង្កាត់ស្ទឹងមានជ័យ១ ទេ គឺមានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅញ៉ាំកាហ្វេ នៅថ្ងៃ៥-៦ ខែមីនា

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា នៅតូបកាហ្វេ មួយកន្លែង តាមផ្លូវចូលជាប់ខាងឆ្វេងដៃសាលាសង្កាត់ស្ទឹងមានជ័យ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ១៩ ធ្លាប់បានទៅញ៉ាំកាហ្វេ នៅថ្ងៃ៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅ

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ទៅហាងកាហ្វេនេះ មេត្តាទៅពិនិត្យសំណាក និង ធ្វើចត្តាឡីស័ក ដោយប្រុងប្រយ័ត្នបំផុត។

សូមជមម្រាបជូនថា៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានថា៖ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន ៤៩នាក់ និងមានអ្នកជាសះស្បើយចំនួន២១នាក់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print