ក្រុមគ្រូពេទ្យសម្តេចតេជោ, ពួកខ្ញុំមិនហត់ទេ ! សំខាន់សូមបងប្អូនជនរួមជាតិ អនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ

ចែករំលែក៖

ភ្នំពេញ, ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខ ភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤៩នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ២១នាក់​ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង​ ១និង៣០រសៀល ថ្ងៃទី​៩​ ខែមីនា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញជំងឺកូវីដ-១៩​ ចំនួន​ ៤៩នាក់​ ក្នុងនោះ​ ឆ្លងសហគមន៌​ ៤៨នាក់​ និងករណីនាំចូល​ ១នាក់​ (ភ្នំពេញ​ ២៤នាក់​ ខេត្តព្រះសីហនុ​ ១២នាក់​ ខេត្តព្រៃវែង​ ១១នាក់​ និងខេត្តកណ្តាល​ ២នាក់)​ ដូច្នេះចំនួនសរុបកេីន​ ១០៦០នាក់​ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print