បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកទ្រូងផ្លូវ២៧១បណ្ដាលឲ្យស្លាប់ពេលបញ្ចូនដល់មន្ទីពេទ្យ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យរុស្សុី​ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនហេីយមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០​ និង២០នាទីយប់​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១​ ខាងជេីងស្ទុបផ្សារដេីមថ្កូវប្រហែល៣០០ម៉ែត្រ​ ក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ នួន​ ឆវ័ន​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ទីកន្លែងកំណេីតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ និងជិះម៉ូតូម៉ាក​ ហុងដាស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1IO-7953 ។

​ បេីតាមសាក្សីនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យម៉ូតូអូសជិត១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ​ រីឯជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យរុស្សុីដេីម្បីសង្គ្រោះ​ តែអកុសលក្រុមគ្រូពេទ្យមិនអាចជួយបានដោយជនរងគ្រោះបានបាក់​ ក​ និងបែបថ្លេីម​ ស្លាប់បាត់ទៅហេីយ​ រួចក៏បញ្ចូនមកកន្លែងកេីតហេតុវិញ​ ។

​ ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន​ និងទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលសព​ ដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print