ការប្រកួតដែលមានការផ្លាស់ប្តូរក្រុមចំនួន៣៦ក្របខ័ណ្ឌ Champions League អាចត្រូវបានព្រមព្រៀងគ្នានៅខែនេះ

ចែករំលែក៖

ផែនការសម្រាប់ការផ្លាស់ប្តូរក្រុមចំនួន៣៦ក្រុមក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤អាចនឹងត្រូវបានយល់ព្រមនៅចុងខែនេះ។ នេះបើយោងការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

លោក Andrea Agnelli ប្រធានសមាគមក្លិបអឺរ៉ុប (ECA) រំពឹងថាព័ត៌មានលម្អិតចុងក្រោយអំពីរបៀបដែលត្រូវបន្ថែមចំនួន៤ក្រុមនឹងត្រូវបានដោះស្រាយនៅពីរសប្តាហ៍ក្រោយ។ ប្រសិនបើ ECA បានបំពេញតាមពេលវេលានោះគណៈគ្រប់គ្រងអឺរ៉ុប Uefa ប្រាកដជាចង់ចុះហត្ថលេខាលើវា ហើយប្រសិនបើវាកើតឡើងវានឹងបញ្ចប់ការពិភាក្សាបន្ថែមទៀតនៃការបង្កើតពានរង្វាន់ European Super League (ESL) 

អគ្គលេខាធិការ Uefa លោក Giorgio Marchetti បានលើកឡើងពីគំនិត ESL នៅក្នុងសុន្ទរកថាបើករបស់គាត់ទៅកាន់មហាសន្និបាត ECA កាលពីថ្ងៃចន្ទ។ លោកបានមានប្រសាសន៍ថា “ភាពរួបរួមគ្នាអាចត្រូវបាត់បង់នៅពេលដែលគំនិតមិនល្អត្រូវបានអនុវត្តក្រោមកំណើន និងតម្រូវការអាជីវកម្មផ្នែកកីឡា” ។

លោក Agnelli ដែលជាប្រធានក្លិប Juventus ផងនោះគឺមិនច្បាស់ទេនៅពេលត្រូវបានគេសួរអំពីការចូលរួមរបស់គាត់នៅក្នុងកិច្ចពិភាក្សា ESL ប៉ុន្តែបានពណ៌នាថា ក្របខ័ណ្ឌ Champions League ដែលមានទម្រង់ថ្មីគឺត្រូវនឹងឧត្តមគតិរបស់គាត់។

គំនិតដែលត្រូវបានផ្តល់ទៅឱ្យនាយកប្រតិបត្តិក្លិប Ajax លោក Edwin van der Sar នឹងនាំឱ្យមានការផ្លាស់ប្តូរការប្រកួតទៅដំណាក់កាលក្រុមនីមួយៗ

ជំនួសឱ្យ៨ក្រុមដោយ៤ក្រុមលេង៦ប្រកួតរៀងៗខ្លួនដូចក្រុមបច្ចុប្បន្នក្រុមទាំងអស់នឹងលេង១០ប្រកួតទល់នឹងគូប្រជែងដែលមានចំណុចខ្លាំងខុសៗគ្នា ហើយសំរេចលើចំណាត់ថ្នាក់ Uefa របស់ក្លិបនីមួយៗ។ លទ្ធផលនៃការប្រកួតទាំងនេះនឹងបង្កើតបានជាតារាងរួមដែលរួមជាមួយនឹងការប្រកួតជម្រុះដែលនឹងកំណត់ពីវគ្គជម្រុះសម្រាប់ការប្រកួតជម្រុះនៅក្រោយបុណ្យណូអែល ៕

 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print