ទីបំផុត​ស្ត្រី​រងគ្រោះ​ ​​! ដោយអ្នក​មានអំណាចវាយ​ធ្វើបាប និង​បង្ខំ​រួមភេទ​ធ្វើ​ទារុណកម្ម នៅ​ខេត្ត​កំពង់ចាម ទទួល​បាន​យុត្តិធម៌​ហើយ តាមរយៈមេធាវីស័្មគ្រចិត្តសម្តេចតេជោ !

ចែករំលែក៖

iv>ខេត្តកំពង់ចាម៖ ចំថ្ងៃទិវា ៨មីនា សិទ្ធិនារី គឺនៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២១ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន បាន​ចុះទៅ​ដល់​ផ្ទះ​ស្ត្រី​រងគ្រោះ​ម្នាក់ ដែល​ត្រូវ​បុរស​អ្នក​មានអំណាច និង​មាន​ប្រាក់​ម្នាក់​ឈ្មោះ ផុ​ក ចំរើន វាយ​ធ្វើបាប​ទាំង​មាន​ផ្ទៃពោះ និង​បង្ខំ​រួមភេទ ថត​វីដេអូ​ទុក​គំរាម និង​ឃុបឃិត​ជាមួយ​ស្រី​ស្នេហ៍​ម្នាក់​ផ្សេងទៀត ប្រឌិត​អង្គហេតុ​ប្តឹង ស្ដ្រី​រងគ្រោះ និង​ក្រុមគ្រួសារ ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ផង ទៅ​សាលាដំបូង​ភ្នំពេញ​ផង ក្នុង​បំណង​យក​ស្ត្រី​រងគ្រោះ និង​បងថ្លៃ​ដាក់គុក​ឲ្យ​ទាល់តែ​បាន​។​

​បុរស​ពោះម៉ាយ​ម្នាក់​នេះ បាន​ក្លែង​តួនាទី​ជា​មេធាវី​ផង និង​អះអាង​ថា ​ខ្លួន​ជិត​ក្លាយ​ជា​ព្រះរាជអាជ្ញា​ក្នុង​ពេល​ឆាប់ៗ​នេះ​ផង បាន​ទៅ​ស្តីដណ្តឹង​ស្ដ្រី​រងគ្រោះ​នៅ​ជនបទ និង​រៀបការ​តាម​ប្រពៃណី ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ ​ភូមិ​វ៉ា​រិន្ទ​ទី​២ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម។

ក្រោយពី​រៀបការ​រួច បុរស​ដែល​ជា​ជន​ត្រូវ​ចោទ​បាន​នាំ​ស្ដ្រី​រងគ្រោះ​មក​រស់​នៅក្នុង​បន្ទប់​ជួល​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ​។

អំឡុង​ពេល​រស់នៅ​ជាមួយគ្នា​ ជន​ត្រូវ​ចោទ​តែង​តែមាន​ទំនាក់ទំនង​ជាមួយ​ស្រី​ស្នេហ៍​ម្នាក់ទៀត និង​និយាយ​ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា​នៅ​ចំពោះ​មុខ​ស្ដ្រី​រងគ្រោះ​ពេល​ស្ដ្រី​រងគ្រោះ​សួរនាំ​ជន​ត្រូវ​ចោទ​រូប​នេះ​តែងតែ​វាយដំ និង​គំរាម​ស្ដ្រី​រងគ្រោះ​​ ​តាំងពី​ស្ដ្រី​រងគ្រោះ​មាន​ផ្ទៃពោះ​បាន​៣​ខែ ដោយ​បង្ខំ​ចាប់​ស្ដ្រី​រងគ្រោះ​រួមភេទ ហើយ​ថត​ជា​វីដេអូ​ទុក​គំរាម​។

ពេល​ជន​ត្រូវ​ចោទ​ចេញទៅ​ខាងក្រៅ គឺ​តែងតែ​ចាក់​សោរ​បន្ទប់​ជួល​មិន​ឱ្យ​ស្ដ្រី​រងគ្រោះ​ចេញ​បាន​ឡើយ និង​ថែមទាំង​ដកហូត​ទូរស័ព្ទ​ពី​ស្ដ្រី​រងគ្រោះ​មិន​ឱ្យមាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​របស់​នាង​ឡើយ ។ ជន​ត្រូវ​ចោទ ធ្លាប់បាន​ធ្វើបាប​ផ្លូវចិត្ត ដោយ​បង្ខំ​នាំ​ស្ដ្រី​រងគ្រោះ​ទៅ​ដេក​ផ្ទះ​ស្រី​ស្នេហ៍​របស់ខ្លួន ហើយ​បានធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​ស្រី​ស្នេហ៍ នៅ​ចំពោះ​មុខ​ស្ដ្រី​រងគ្រោះ​ដោយ​អមនុស្សធម៌​។​

​ដោយ​ទ្រាំ​នឹង​អំពើ​ល្មើស​ព្រៃផ្សៃ​របស់​ជន​ត្រូវ​ចោទ លែង​បាន​ស្ដ្រី​រងគ្រោះ​ក៏បាន​គេចខ្លួន រត់ចេញ​ត្រឡប់​ទៅ​នៅ​ស្រុកកំណើត​ជាមួយ​ឪពុក​ម្តាយ​វិញ តែ​ត្រូវ​បាន​ជន​ត្រូវ​ចោទ​តាម​រករឿង​ជេរប្រមាថ សំឡុត​គំរាម​ឥតឈប់ឈរ និង​បាន​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​នៅ​ជាមួយ​ខ្លួន​វិញ​។

ដោយ​ជនរងគ្រោះ​ពុំ​ព្រម​ទៅ​រួមរស់​ជាមួយ​ខ្លួន​វិញ ជន​ត្រូវ​ចោទ​ក៏បាន​ប្រឌិត​អង្គហេតុ ចោទ​ប្រកាន់ថា ស្ត្រី​រងគ្រោះ​លួច​លុយ ​២​ម៉ឺន និង​គ្រឿងអលង្ការ រត់​ទៅផ្ទះ ព្រមទាំង​ប្តឹង​ចោទថា ស្ត្រី​រងគ្រោះ បាន​ចាប់​បង្ខាំង​ដោយ​ខុសច្បាប់ កូនស្រី​របស់​ខ្លួន (​កូនស្រី​ប្រពន្ធ​មុន ដែល​បាន​លែងលះ​គ្នា​រួច ហើយ​បាន​ទុក​ឲ្យ​ស្ត្រី​រងគ្រោះ មើលថែ​រហូតមក​) ដោយ​ឃុបឃិត​គ្នា​ជាមួយ​ស្រី​ស្នេហ៍ ប្ដឹង​ស្ដ្រី​រងគ្រោះ នៅ​សាលាដំបូង​ខេត្ត​កំពង់ចាម​ផង និង​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​។ ទង្វើ​ឃោរឃៅ​គ្មាន​មនុស្សធម៌រ​ប​ស់ជន​ត្រូវ​ចោទ​នេះ បាន​ធ្វើឱ្យ​ស្ដ្រី​រងគ្រោះ និង​ក្រុម​គ្រួសារ​ស្ដ្រី​រងគ្រោះ រួម​ទាំង​ប្រជាជន​ក្នុងភូមិ​មានការ​ភ័យខ្លាច​ជា​ខ្លាំង​។

ដោយ​ក្រុមគ្រួសារ​របស់ ស្ដ្រី​រងគ្រោះ​មាន​ជីវភាព​ខ្សត់ខ្សោយ ពុំមាន​លទ្ធភាព​តតាំង​ក្ដី ជាមួយ​ជន​ត្រូវ​ចោទ​ដែលជា​អ្នកមាន​លុយ មានអំណាច​អាងខ្នង​អ្នកធំ​ផង​នោះ ត្រូវ​បានទទួល​ការពារ​ដោយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ​សែន។

​ក្រោយពី​បាន​ជួប​សម្ភាសន៍​ជាមួយ​ស្ដ្រី​រងគ្រោះ បាន​ដឹង​អង្គហេតុ​ពិត និង​បាន​ឃើញ​នូវ​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​នេះ មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ៣​រូប ត្រូវ​បាន​ចាត់​ឲ្យ​ចូល​ការពារ​ស្ត្រី​រងគ្រោះ ជាបន្ទាន់ ( មេធាវី​០៣​រូប​រួមមាន លោកស្រី​មាស ស៊ីថន , លោកស្រី មាស សោភា និង​លោក លាន ភារ​ម្យ​)​។​

​បន្ទាប់ពី​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន បាន​ចូល​ការពារ​ក្ដី​ជូន​ស្ដ្រី​រងគ្រោះ និង​បាន​បង្ហាញ​ការពិត និង​បង្ហាញ​នូវ​អំពើរ​ល្មើស​របស់​ជន​ត្រូវ​ចោទ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ចាម និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​លើក​បណ្តឹង​របស់​ជន​ត្រូវ​ចោទ​ចោល ដោយ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ ។ បន្ទាប់មក​ក្រុម​មេធាវី​ការពារ​ក៏បាន​រៀបចំ​ពាក្យ​បណ្តឹង​ប្តឹង​បក​ទៅ​ជនល្មើស​វិញ​ពីបទ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អ​នីតិ​សង្វាស​ជន , គំរាមកំហែង​ហែកកេរ្តិ៍ , ផ្ដល់​លិខិតបញ្ជាក់​មិន​ពិត និង​ផលិត​រូប​អាសអាភាស ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ដោយ​បាន​ពិនិត្យ​ភស្តុតាង និង​បាន​ឃើញ​ថា ពិត​ជា​មាន​អំពើរ​ល្មើស ប្រព្រឹត្ត​ដោយ​ជន​ត្រូវ​ចោទ ពិត​ប្រាកដ​មែន ឯ​កឧត្ដម​ព្រះរាជអាជ្ញា​ ក៏បាន​សម្រេច​ឃាត់ខ្លួន រួច​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​ចៅក្រម​ស៊ើបសួរ ហើយក៏​ត្រូវ​បានសម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ដោយ​ចៅក្រម​ស៊ើបសួរ ។​

​ក្រោយ​ជនល្មើស​ត្រូវបាន​ឃុំខ្លួន​គ្រួសារ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ បាន​មក​ជួបជុំគ្នា​កុះករ​អបអរ​គាំទ្រ និង​អរគុណ លើ​រាល់​ចំណាត់​ការ​របស់​អយ្យកា​រ​-​សាលាដំបូង​ខេត្ត​កំពង់ចាម និង ភ្នំពេញ​។ ជាមួយគ្នា​នោះ ដែរ​ឪពុក​-​ម្តាយ​ជនរងគ្រោះ និង​បង​ៗ​សុទ្ធតែ​ស្រីៗ ចំនួន​ ០៥​រូប បាន​បង្ហូរទឹកភ្នែក​រំភើបចិត្ត សំពះ​អរគុណ​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​បាន​លះបង់​ថវិកា​ផ្ទាល់ខ្លួន សម្រាប់​បង្កើត​ឲ្យ​មាន​ក្រុម​មេធាវី ជួយ​ការពារ​ស្វែងរក​យុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​នូវ​អំពើ​ជិះជាន់​ព្រៃផ្សៃ ជាពិសេស​ចំពោះ​ស្ត្រី​ទន់ខ្សោយ​៕

ប្រភព: BTV

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print