តើឳឡឹកមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

ចែករំលែក៖

a1934d43-5c41-480e-957d-b387d70925a0

ឪឡឹកជាផ្លែឈើសំបូរនៅក្នុងរដូវក្ដៅ ដែលអាចប្រើធ្វើជាអាហារ និងធ្វើជាឱសថស្ទើរ គ្រប់ផ្នែកទាំងអស់ ។ សាច់ទឹកគ្រាប់នឹងសំបក ឪឡឹកសុទ្ធតែអាចយកទៅធ្វើជាថ្នាំបាន ។ ចំណែក សាច់ឪឡឹកអាចធ្វើជាអាហារដែលមានរសជាតិ ផ្អែមត្រជាក់ឆ្ងាញ់ ។ គ្រាប់វាអាចយកទៅលីង ធ្វើជាអាហារទំពារលេង ឬសូម្បីតែសំបកវាក៏ អាចយកទៅធ្វើជាជ្រក់ ឬញុំាបានដែរ ។

នៅក្នុងវិស័យវេជ្ជសាស្ដ្របុរាណឪឡឹក មានគុណសម្បត្ដិច្រើនយ៉ាងណាស់ដូចជា ធ្វើថ្នាំ ប៉ូវ ប្រើជាថ្នាំជួយរំលាយអាហារ និងជាថ្នាំបញ្ចុះ ទឹកនោម ។ ឪឡឹកពុំមែនគ្រាន់តែជា ថ្នាំត្រជាក់ បញ្ចុះកម្ដៅប៉ុណ្ណោះទេ តែក៏ជាឪសថព្យាបាល រោគផេ្សងៗទៀតផងដែរ ។

ឪឡឹកមានផ្ទុកជាតិទឹកដល់ទៅ ៩៤ភាគ រយដែលអាចចាត់ទុកជាផ្លែឈើប្រភេទភេសជ្ជៈ ផងដែរ ។ ក្រៅពីនេះវាមានសារជាតិគ្លុយកូស ហ្លុកតូស វីតាមីន B,B2 វីតាមីន C និង អំបិល រ៉ែជាច្រើនប្រភេទ ។
រូបមន្ដឱសថៈ

១-ជំងឺរលាកតម្រងនោមថ្មីៗ ឬរុំារ៉ៃយូរ
យកសំបកឪឡឹកកាត់ជាដុំតូចៗដាក់ ស្ងោររំងាស់ក្នុងទឹក រហូតដល់ទឹកថ្នាំឡើងខាប់ ហើយយកមកពិសា ១ ទៅ ២ ស្លាបព្រាបាយ ចំនួនពីរដងក្នុងមួយថ្ងៃដោយពិសាលាយជា មួយទឹកឆ្អិន ។

២-ជំងឺសម្ពាធឈាមខ្ពស់
សំបកឪឡឹកស្រស់ ៦ ទៅ ១២ ក្រាម ស្ងោរលាយជាមួយថ្នាំចិន ឆាវចៀមិងជី ៩ក្រាម យកមកផឹកជំនួសតែ ។

៣-ជំងឺក្អួតធ្លាក់ឈាម
សំបកគ្រាប់ឪឡឹក៣០ក្រាមលាយស្ករ ល្មម ស្ងោរយកទឹកទទួលទាន ។ ចំណែកកាកថ្នាំ កុំចោលត្រូវយកមកពិសាមួយថ្ងៃ២ដង។

៤-ជំងឺទឹកនោមផ្អែម សេ្រកទឹក ទឹក នោមខាប់ ឬកករ
សំបកឪឡឹកស្រស់ និងត្រឡាចមួយ មុខ ១៥ក្រាមស្ងោរលាយជាមួយថ្នាំចិនធានហួរ ហេ្វន ៩ក្រាមយកទឹកពិសាជាប្រចាំ ។

៥-បបូរមាត់បេ្រះ ឈឺក
យកសំបកឪឡឹកក្រៀម ៣០ក្រាម ស្ងោរលាយទឹកពិសាឱ្យបានច្រើនថ្ងៃ ។

៦-ហើម ស្ទះទឹកនោម ឬនោមតិច
ឪឡឹកមួយផ្លែ ខ្ទឹមស ៨មើម ញាត់ ចូលក្នុងផ្លែឪឡឹក ហើយទៅចំហុយ ហើយ ទទួលទានសាច់ឪឡឹកឱ្យអស់ ។

...

៧-ឈឺធេ្មញ
យកសំបកឪឡឹកហាលថ្ងៃឱ្យស្ងួតមួយ ចំនួនល្មម បុកលាយជាមួយទេព្វិរូ ហើយយក មកបិទលើបរិវេណធេ្មញដែលឈឺ ។
៨-ផ្ដាសាយ ចេញញើសច្រើន សេ្រក ទឹក ចូរទទួលទានទឹកឪឡឹកដែលក្លាសេ្សត្រជាក់ ល្មម ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print