ខេត្តកំពង់ស្ពឺ, យុវតីវ័យ១៦ ឆ្នាំ ដ៏ស្រស់ស្អាតម្នាក់ឈ្មោះ អឿន តុលា បានបាត់ពីផ្ទះតាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មិនដឹងជាត្រូវគេនាំទៅ ឬចាញ់បោកការលួងលោមយ៉ាងនោះទេ គឺមកទល់នឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក៏មិនទាន់មានដំណឹងនៅឡើយ កំពុងស្នាក់កន្លែងណា។ នេះបើតាមការអះអាងរបស់បងស្រីរបស់យុវតីខាងរាយការណ៍មកកាន់អង្គភាព”នគរដ្រេហ្គន”នៅរសៀលថ្ងៃទី១០ ខែមីនានេះ។
បងស្រីជាកម្មកររោងចក្រដូចគ្នាបានប្រាប់ថា, យុវតីខាងលើឈ្មោះ អឿន តុលា អាយុ ១៦ឆ្នាំ ចេញពីរោងចក្រ ក៏បាត់ឈឹងមិនបានចូលផ្ទះតាំងពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ សង្ស័យលង់នឹងការលួងលោមពីបុរសម្នាក់ វ័យប្រហាក់ប្រហែលគ្នា តែមិនស្គាល់ឈ្មោះ មិនដឹងធ្វើការនៅទីណា ។
ឪពុកនាងឈ្មោះ អឿន រុំ និងម្តាយឈ្មោះ ព្រំ អុីន រស់នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពេលចេញពីផ្ទះពាក់អាវពណ៍ខ្មៅ ។
ឪពុកម្តាយ បងប្អូន កំពុងរងចាំដំណឹងយុវតីខាងលើនេះ មិនដឹងទៅដល់ទីណា ណាមួយខ្លាចចាញ់បោកគេ ឬត្រូវបុរសនោះបង្ខាំងទុក។ដូច្នេះបើបងប្អូនបានឃើញ ជួយទូរស័ព្ទមកកាន់លេខ (0976917248) និងសូមអោយអាជ្ញាធរ មានសមត្ថកិច្ច ជួយអន្តរាគមន៍ក្នុងករណីនេះផង ៕
ដោយ, សិលា