ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ២៣ និង១០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះ ឈ្មោះ ជី គៀង ភេទស្រី អាយុ ៥៣ឆ្នាំស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានមានអំពើឃាតកម្មមួយបានកើតឡើងបង្កដោយឈ្មោះ ខេន វ៉ាន់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានប្រើពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ភួន វិចិត្រ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវចំក្បាលចំនួន ៥ពូថៅ នឹងស្មា១ពូថៅបណ្តាលអោយជនរងគ្រោះដួលស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកជនសង្ស័យបានរត់គេចខ្លួន ហើយបើតាមប្រភពពីអ្នកជិតខាងនិងការសន្និដ្ឋានពីសមត្ថកិច្ចថាករណីអំពើមនុស្សឃាតនេះកើតឡើងបណ្តាលមកពីជនសង្ស័យតាមស្រលាញ់ប្រពន្ធជនរងគ្រោះ។
ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវបន្តនិងស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕
...
ដោយ៖ ឆ្លាមសមុទ្រ