គូស្នេហ៍មួយគូត្រូវជនសង្ស័យ៤នាក់មកពីក្រោយគៀរធាក់ឲ្យដួលរួចដកកាំភ្លើងវាយក្បាលយកម៉ូតូម៉ាកហុងដាស្តុបពី រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ គូស្នេហ៍មួយគូជិះម៉ូតូមួយគ្រឿងដើរលេងបើកតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើក៍លេចក្រុមចោរមានគ្នា៤នាក់បើកម៉ូតូពីរគ្រឿងមកពីក្រោយគៀរអោយដួលរួចដកកាំភ្លើងវាយក្បាលនារីដែលជាសង្សារយ៉ាងសាហាវរួចយកម៉ូតូគេចខ្លួនដោយសុវត្តិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញគូរស្នេហ៍មួយគូបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ស្តុបពី ស៊េរីឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ 1CU-0005 ជិះដើរលេងមិនដឹងថាមកពីណានោះទេដោយជិះតាមបណ្ដោយផ្លូវកម្ពុជាក្រោម លុះជិះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខក្រុមចោរមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ក៏បានមកធ្វើការធាក់ម៉ូតូរបស់ជនរងគ្រោះបណ្ដលឲ្យដួល ហើយក្រុមចោរក៏បាននាំគ្នាព្រួតវាយរួចដកកាំភើ្លងវាយបណ្តាលឲ្យរងរបួសនារីម្នាក់ជាសង្សារបែកក្បាល ភ្លាមៗនោះក្រុមចោរក៏បានលើកយកម៉ូតូ របស់ជនរងគ្រោះជិះគេចបាត់ដោយសុវត្ថិភាព។

ភ្លាមៗនោះ ជនរងគ្រោះបានហៅម៉ូតូឌុបដឹកសង្សាររបស់ខ្លួនទៅពេទ្យ។ ក្រោយកើតហេតុ ទើបឃើញកម្លាំងសមត្ថកិច្ចមូលដ្នានចុះមកដល់កន្លែងកើតហេតុ ដើម្បីសាកសួរ៕

20160301191944

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print