រកឃើញ២ក្រុមទៀតឡើងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League

ចែករំលែក៖

ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនានេះ យើងបានរកឃើញ២ក្រុមខ្លាំងៗទៀត ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League រដូវកាលនេះគឺក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីបារាំង Paris St-Germain ដែលក្រុមទាំថង២នេះបានយកឈ្នះគូប្រកួតកាលពីជើងទី១រួចមកហើយ។ យោងតាមការចេញផ្សាយរបស់ BBC Sport ក៏ដូចជាសារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ក្រុមហង្សក្រហមបានយកឈ្នះក្រុមខ្លាំងមកពីអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល២ទល់០ក្នុងជើងទី២នេះ។ ការប្រកួតសម្រាប់ជើងទី២នេះ ក្រុមភ្ញៀវមានការគ្រប់គ្រងបាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះ ដោយក្រុម RB Leipzig គ្រប់គ្រងបាល់រហូតដល់៦០ភាគរយ ខណៈដែលក្រុម Liverpool មានតែ៤០ភាគរយប៉ុណ្ណោះ។ ការប្រកួតក្នុងតង់ទី១ ក្រុមទាំង២មិនមានការស៊ុតបាល់បញ្ចូលទីរៀងៗខ្លួនដោយលទ្ធផល០ទល់០។ ចូលដល់ការប្រកួតតង់ទី២ នៅនាទីទី៧០ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីប Mohamed Salah បានរកគ្រាប់បាល់១គ្រាប់នាំមុខ ហើយនៅនាទីទី៧៤ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane រកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមហង្សក្រហមយកឈ្នះក្រុមភ្ញៀវ RB Leipzig ២ទល់០ ដែលសរុបទាំង២ជើង គឺឈ្នះ ៤ទល់០។ លទ្ធផលនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool កក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដែលមានក្រុម Porto, Paris St-Germain និងក្រុម Dortmund។ សម្រាប់ជ័យជម្នះនេះ រាល់ការប្រកួតក្របខ័ណ្ឌអឺរ៉ុបក្រោមការដឹកនាំរបស់លោក Jurgen Klopp រហូតដល់បច្ចុប្បន្នក្រុម Liverpool បានរីកចម្រើនពី១២ក្នុងចំណោម១៣ប្រកួតក្នុងពូលទាំង២ (រាប់បញ្ចូលទាំងវគ្គជម្រុះផងដែរ) តែបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីរដូវកាលមុនទល់នឹង Atletico Madrid ។ ក្រុម Liverpool នៅតែមិនស្គាល់ចាញ់សោះក្នុងការជួបគ្នា១២លើកចុងក្រោយរបស់ពួកគេជាមួយគូប្រជែងអាល្លឺម៉ង់ក្នុងការប្រកួតអឺរ៉ុបទាំងអស់ (ឈ្នះ៩ ស្មើ៣) ចាប់តាំងពីចាញ់ Bayer Leverkusen ៤-២ កាលពីខែមេសា ឆ្នាំ២០០២ ។ ចំណែកក្រុមខ្លាំងមកពីបារាំង Paris St-Germain បានទម្លាក់ក្រុមយក្សមកពីអេស្ប៉ាញ Barcelona បើទោះបីការប្រកួតជើងទី២នេះលទ្ធផល១ទល់១ក៏ដោយ ព្រោះកាលពីប្រកួតជើងទី១ ក្នុងទឹកដី Barcelona ក្រុម Paris St-Germain បានយកឈ្នះដល់ទៅ៤ទល់១។ ដូច្នេះលទ្ធផលទាំង២ជើង ធ្វើឲ្យក្រុមបារំងមួយនេះយកឈ្នះក្នុងលទ្ធផល៥ទល់២ បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយក្រុមហង្សក្រហម Liverpool ដែរ។ ១គ្រាប់របស់ក្រុម Paris St-Germain រកបានដោយខ្សែប្រយុទ្ធ Kylian Mbappe ក្នុងការស៊ុតបាល់ប៉េណាល់ទី១១ម៉ែត្រ ក្រោយពីកីឡាករក្រុម Barcelona បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់នៅនាទីទី៣០។ ប៉ុន្តែនៅនាទីទី៣៧ ខ្សែប្រយុទ្ធ Lionel Messi រកបាន១គ្រាប់សងវិញនៅនាទីទី៣៧ ហើយលទ្ធផលនេះបន្តរក្សារហូតដល់ចប់ការប្រកួត។ លទ្ធផលនេះបានបង្ហាញថា បន្ទាប់ពីបានយកឈ្នះ៣លើកជាប់ៗគ្នាចុងក្រោយចំនួន១៦លើកពីឆ្នាំ ២០១៦-២០១៧ ដល់ ២០១៨-២០១៩ ក្រុម Paris St-Germain បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ និងលើសពីនេះទៀតនៅក្នុងរដូវកាលជាបន្តបន្ទាប់។ ចំណែកក្រុម Barcelona វិញបានបរាជ័យក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាលើកទី១ចាប់តាំងពីឆ្នាំ ២០០៦-២០០៧ នៅពេលដែលពួកគេត្រូវបានទម្លាក់ដោយក្រុម Liverpool នៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រុម Barcelona បានបង្ហាញខ្លួនក្នុងការបង្ហាញខ្លួន១៣វគ្គជាប់គ្នាដែលយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត Champions League ៕ដោយ៖ភារៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print