ខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុមបិសាចក្រហម Manchester United មិនសូវសម្របខ្លួននៅអង់គ្លេសទេ

ចែករំលែក៖

ឪពុករបស់ខ្សែប្រយុទ្ធ Edinson Cavani បាននិយាយថា កូនរបស់គាត់គឺខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Edinson Cavani “មិនសូវសម្របខ្លួនបានទេ” ដោយកីឡាកររូបនេះអាចវិលត្រឡប់ទៅស្រុកកំណើតនៅអាមេរិកខាងត្បូងវិញ។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយវ័យ៣៤ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហម Man United ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីខែតុលាក្នុងកិច្ចសន្យារយៈពេល១ឆ្នាំដំបូងដែលបានចាកចេញពីក្លិបParis St-Germain ។ ខ្សែប្រយុទ្ធ Edinson Cavani រកបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន២៥ប្រកួតនៅរដូវកាលនេះឲ្យក្រុមបិសាចក្រហម។ លោក Luis Cavani ដែលជាឪពុករបស់ខ្សែប្រយុទ្ធ Edinson Cavani បានប្រាប់បណ្តាញ TyC Sports ថា “មានឱកាស៦០%ដែល Edinson Cavani នឹងមកអាមេរិកខាងត្បូង”។ ប៉ុន្តែទោះយ៉ាងណានៅយប់ថ្ងៃអង្គារ Cavani បានបង្ហោះរូបថតនៅលើគណនី Instagram របស់គាត់ថា គាត់លេងឲ្យ Man United គឺមោទនភាពដែលបានពាក់អាវនេះ”។ នៅក្នុងបទសម្ភាសន៍ជាមួយ TyC Sports លោក Luis Cavani បាននិយាយថា “យើងមានការថប់បារម្ភខ្លាំងណាស់។ យើងតែងតែមកលេងគាត់ គាត់បាននៅកន្លែងស្រស់ស្អាតខ្លាំងណាស់ដែលមនុស្សបានទទួលគាត់យ៉ាងល្អ។ គាត់បានធ្វើឱ្យខ្លួនគាត់បង្កើតមិត្តជាច្រើន ប៉ុន្តែសព្វថ្ងៃនេះគាត់មិនមានអារម្មណ៍សុខស្រួលនៅអង់គ្លេសនោះទេ” ។ លោក Luis Cavani បន្តថា គាត់ (Edinson Cavani ) បានគិតអស់រយៈពេលជាង២ឆ្នាំមកហើយថាគាត់ចង់នៅជិតគ្រួសាររបស់គាត់ ហើយនោះជាមូលហេតុដែលខ្ញុំគិតថា Edinson Cavani នឹងបញ្ចប់ការលេងឲ្យក្រុមពីទីនេះនៅអាមេរិកខាងត្បូង។ គាត់អាចផ្លាស់ទៅលេងនៅក្លិប Boca Juniors ក្នុងប្រទេសអាហ្សង់ទីន។ ខ្ញុំដឹងថាគាត់ចង់លេង និងនៅជិតប្រទេសរបស់គាត់ ដូច្នេះយើងអាចនៅជិតគាត់” ៕ដោយ៖ភារៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print