គ្រឿងផ្សំ
-កំពឹស
-អំពិលខ្ចី
-ខ្ទឹមស, ខ្ទឹមក្រហម
-ខ្ញី, មេ្ទស
-ស្លឹកជីនាងវង
-អំបិល
-ស្ករស
-និងម្សៅស៊ុប
វិធីធ្វើ
១-ដាក់ខ្ញី, ខ្ទឹមស, ខ្ទឹមក្រហម, មេ្ទស បុកចូលគ្នាឱ្យម៉ត់ ហើយដាក់អំពឹលខ្ចីចូល បុកបន្ដទៀតឱ្យរៀងម៉ត់បន្ដិច។
២-បន្ទាប់មកដាក់ កំពឹស, អំបិល, ម្សៅស៊ុប និង ស្ករស បុកឱ្យម៉ត់សព្វចូលជាតិ រួចភ្លក់មើលឱ្យល្មមតាមការនិយមចូលចិត្ដ ហើយ ដាក់ស្លឹកជីនាងវងចូល រួចជាការសេ្រច ។
បញ្ជាក់ ៖ ប្រសិនបើមិនសូវចំណូលកំពឹសឆៅ អាចយកកំពឹសស្រុះជាមួយទឹកក្ដៅបន្ដិចក៏បានដែរ ប៉ុន្ដែកុំឆ្អិន មួយទៀតមិនដាក់ខ្ញីក៍បាន តាមការនិយមចូលចិត្ដទទួលទានរបស់បងប្អូន ៕







