ស្លាប់ម្នាក់របួសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីទែនបុកម៉ូតូ ខណៈធ្វើដំណើរបញ្ច្រាស់ទិសគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ៈ រថយន្តស៊ីទែនដឹកប្រេងបើកបុកម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យកុមារាម្នាក់ស្លាប់នៅនឹងកន្លែង និងអ្នកបើកម៉ូតូរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូបណ្ដាលឱ្យស្លាប់ និងរបួសខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពពីនគរបាលស្រុកវាលវែងបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-6889ស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុន PETRONAS បើកបរដោយឈ្មោះ ប្រាក់ វុទ្ធី ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិ.ឃុំអង្គរប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុ បានបុកម៉ូតូពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា បណ្ដាលឱ្យកុមារាម្នាក់បានស្លាប់ភ្លាមៗ និងអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ប្រភពបន្តថា ជនរងគ្រោះបើកម៉ូតូត្រូវបានគេស្គាល់ឈ្មោះ រុំ គា ភេទប្រុស អាយុ ១៧ឆ្នាំ (របួសធ្ងន់) និងកុមារារួមដំណើរឈ្មោះ ធី ណុង អាយុ ៦ឆ្នាំ (ស្លាប់) ជនរងគ្រោះរស់នៅភូមិ.ឃុំកើតហេតុ ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1B-8587 ធ្វើដំណើរពីកើតទៅលិច។ ប្រភពដដែលបន្តទៀតថា ជនរងគ្រោះរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់​ ដោយឡែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តការដោះស្រាយតាមនីតិវិធី ៕

IMG-20160302-WA0000

IMG-20160302-WA0001

IMG-20160302-WA0002

IMG-20160302-WA0003

ដោយ៖ ប៉ឹម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print