អាហារ ៤ប្រភេទជួយបន្ថយខ្លាញ់ក្បាលពោះលឿនបំផុត

ចែករំលែក៖

អាថ៌កំបាំងបញ្ចុះទម្ងន់ពុំស្ថិតនៅតែនឹង ការគិតគូរល្អិតល្អន់បរិមាណកាឡូរីស្រូបយកប្រ ចាំថ្ងៃប៉ុណ្ណោះទេ តែនៅពាក់ព័ន្ធជិតស្និទ្ធដល់ការ ជ្រើសរើសអាហារឈ្លាសវៃ ។ មានអាហារផ្ទុក កាឡូរីតិច ថាមពលច្រើន តែពុំទាន់ប្រាកដបាន ជួយអ្នកបញ្ចុះទម្ងន់នោះឡើយ ។ ផ្ទុយមកវិញ មានប្រភេទអាហារដែលអ្នកគិតថា មិនសម ស្របសម្រាប់របបហូបតមបែរជាជំនួយដល់ការ បពា្ចុះទម្ងន់លឿនជាង ។ អាហារ ៤ ប្រភេទខាង ក្រោមនេះត្រូវបានចាត់ទុកជាអាហារមាសជួយ អ្នកបញ្ចុះខ្លាញ់ក្បាលពោះដោយជោគជ័យ ។

fish

១-ត្រី
ប្រសិនរបបទទួលទានរបស់លោកអ្នក ខ្វះ Omega-3 ឪសារជាតិជីវជាតិមានច្រើន នៅក្នុងត្រីឱ សរីរាង្គនឹងជួបបញ្ហាក្នុងការផលិត melatorin (អ័រម៉ូនសំខាន់ជួយឱ្យអ្នកគេង លក់ស្រួល) ។ គេងមិនលក់ធ្វើឱ្យអ្នកមាននិន្នា ការបរិភោគកំប៉ិកកំប៉ុកច្រើនជាងនៅពេលយប់។ ត្រីនៅសម្បូរប្រូតេអ៊ីនអាចបំពេញភាពឃ្លាន របស់អ្នក។បន្ថែមលើនោះទទួលទាន Omega-3 ច្រើនអាចបង្កើនសុខភាពសរសៃឈាមបេះដូង និងបន្ថយហានិភ័យកើតជំងឺសរសៃប្រសាទ ។

Foods high in carbohydrate

២-ពពួកគ្រាប់
ពពួកគ្រាប់ដូចជា អាល់ម៉ុន, ស្វាយ ចន្ទី, សណ្ដែកដី… សម្បូរសារជាតិជីវជាតិ តែមិនបង្កការផ្ដុំខ្លាញ់ ។ អ្នកអាចជ្រើសយកវា ធ្វើជាអាហារសម្រន់ និងគួបផ្សំជាមួយផ្លែឈើ យ៉ាអួក្នុងរបបហូបតមរបស់ខ្លួន ។

3541655

៣-ទឹកដោះគោ
មនុស្សជាច្រើនភាន់ច្រឡំថា ទទួល ទានទឹកដោះគោច្រើនធ្វើឱ្យធាត់ ។ ប៉ុន្ដែការ ស្រាវជ្រាវ១របស់អ្នកវិទ្យាសាស្ដ្រអង់គេ្លសបាន បង្ហាញថា ក្នុងចំណោមស្ដ្រីជាង ១០០នាក់ក្នុង ដំណាក់កាលមុនអស់រដូវ ជាតិខ្លាញ់បានថយចុះ ច្រើននៅពេលអ្នកប្រើប្រាស់ពពួកអាហារសម្បូរ កាល់ស្យូមច្រើនបំផុត ។ ជាក់ស្ដែងនោះក្នុង ១០០ មីលីក្រាមកាល់ស្យូមអាចបន្ថយបាន ១ សង់ទីម៉ែត្រខ្លាញ់ពោះ ។ ដើម្បីនឹងនរចិត្ដជាង ពេលបញ្ចុះទម្ងន់អ្នកគួរជ្រើសយកទឹកដោះគោ គ្មានជាតិខ្លាញ់ ។

Godshill-Cherry-Orchard-Punnet

...

៤-ផ្លែ Cherry
Cherry ពុំត្រឹមតែអាហារជួយឱ្យ ស្បែកស្អាតប៉ុណ្ណោះទេ តែនៅជួយបន្ថយខ្លាញ់ ពោះដ៏ប្រសិទ្ធភាព ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print