តាមការស្ទង់មតិពីប្រភព Reu- ters បានឱ្យដឹងថា តម្លៃផ្ទះសម្បែងចិនទំនងជាកើនឡើងក្នុងឆ្នាំនេះដោយសារតែមានវិធានការគាំទ្ររបស់រដ្ឋាភិបាលប្រទេសនេះ។
ការងើបឡើងវិញនៃទីផ្សារផ្ទះ សម្បែងដែលមាន១៥ភាគរយនៃផលិត ផលក្នុងស្រុកសរុបប្រហែលជាអាចកាត់បន្ថយនូវការព្រួយបារម្ភដែលថា សេដ្ឋកិច្ច របស់ប្រទេសនេះនឹងស្ថិតក្នុងហានិភ័យនៃផ្នែកអចលនទ្រព្យនោះ។ ប៉ុន្តែទោះបី ជាយ៉ាងណាក៏ដោយការងើបឡើងនៃការវិនិយោគផ្នែកអចលនទ្រព្យនិងសំណង់ថ្មីៗនៅតែត្រូវការមុនពេលដែលវិស័យនេះធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។
គេបានរំពឹងថា តម្លៃផ្ទះសម្បែងទូទាំងពិភពលោករបស់ចិននឹងកើនឡើង ៤ភាគរយក្នុងឆ្នាំ២០១៦បើធៀបនឹងឆ្នាំមុន ពោលគឺជាការកើនឡើងទ្វេដងបើធៀបនឹងការស្ទង់មតិកាលពីខែវិច្ឆិកា។
លោក Frank Chen ប្រធានស្រាវជ្រាវផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន CNRE នៅប្រទេសចិនបានមាន ប្រសាសន៍ថា ការបន្ធូរបន្ថយរូបិយវត្ថុនឹងជំរុញតម្លៃអចលនទ្រព្យនេះបើទោះបីជាតម្លៃផ្ទះមិនលក់(សម្រាប់ជួល)ជាទូទៅ នឹងកម្រិតតម្លៃបន្ទប់ក៏ដោយ។ ផ្ទះមិន លក់នេះបានឈានដល់៧១៨,៥៣លានម៉ែត្រការ៉េហើយត្រឹមចុងខែធ្នូកន្លងទៅនេះ ។
ទីផ្សារផ្ទះសម្បែងចិនបានធ្លាក់ចុះដល់ចំណុចដ៏ទាបកាលពីពាក់កណ្តាលឆមាសទី២នៃឆ្នាំ២០១៥ ហើយបានកើន ឡើងវិញបន្ទាប់ពីមានការគាំទ្រដោយវិធានការរបស់រដ្ឋាភិបាល ដែលរួមមានការកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់ និង ការបន្ទាបនៃតម្រូវការចំណាយ។
អ្នកដែលត្រូវបានគេស្ទង់មតិទាំងនោះបានរំពឹងថា វិធានការរបស់រដ្ឋាភិបាលបែបនេះនឹងមានបន្ថែមទៀតក្នុងឆ្នាំនេះ ដោយសារតែរដ្ឋាភិបាលកំពុងតែព្យាយាមធ្វើឱ្យសេដ្ឋកិច្ចដែលកំពុងតែធ្លាក់ចុះនេះមានស្ថិរភាពវិញ។
លោក Xia Dan អ្នកវិភាគ ធនាគារចិនបានឱ្យដឹងថា វិធានការរបស់រដ្ឋាភិបាលថ្មីៗនេះគឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ប្រសិនបើការវិនិយោគផ្នែកអចលនទ្រព្យនៅតែខ្សោយនោះរដ្ឋាភិបាលនឹងមិនបញ្ឈប់បន្ធូរបន្ថយគោល នយោបាយនេះទេ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយអ្នកវិភាគជាច្រើនបានមើលឃើញ ថា នេះជាការចាប់ផ្តើមនៃការវិលត្រឡប់ទៅរកសភាពដើមវិញ ខណៈដែលគោលនយោបាយរបស់រដ្ឋាភិបាលកំពុងតែនាំភាពជឿជាក់ទៅក្នុងវិស័យទីផ្សារនោះ៕