រដ្ឋបាលខេត្តស្វាយរៀង ណែនាំដល់ សាធារណជន ដែលបានរៀបពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្ដុំមនុស្សច្រើនត្រូវកាត់បន្ថយ

ចែករំលែក៖

ខេត្តស្វាយរៀង, នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្នុងន័យចូលរួមអនុវត្តតាម ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយ ជាបន្តបន្ទាប់ និង ក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តស្វាយរៀង រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៏ពិពាហ៏ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន សូម កាត់បន្ថយចំនួនអ្នកចូលរួមឲ្យមកនៅកម្រិតទាបបំផុត និងត្រូវស្រង់ឈ្មោះអ្នកចូលរួមឲ្យបាន ច្បាស់លាស់ ឬប្រើ QR Code Stop Covid (ត្រូវកត់ចំណាំលេខទូរស័ព្ទអ្នកមកពីក្រៅខេត្ត) ត្រូវពាក់ម៉ាស់ ប្រើសាប៊ូលាងដៃ ឬប្រើប្រាស់អាល់កុលបាញ់សម្លាតមេរោគ នៅតាមមូលដ្ឋាន របស់ខ្លួន និងត្រូវជួយបន្តផ្សព្វផ្សាយខ្លឹមសារអប់រំសំខាន់ៗពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដើម្បីបង្កើន ការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ និង២ចូលរួម» ។ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ទាំងអស់ ចូលរួមសហការ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print