ប្រទះឃើញជនជាតិចិន ៦ នាក់ដើរតាមមាត់អូរនៅស្រុកបរសេដ្ឋនាំយកទៅធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ជនជាតិចិនចំនួន ៦នាក់ ដែលលួចដើរក្នុងអូរត្រង់​ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​។

អភិបាល​ខេត្ត​កំពង់​ស្ពឺ​ អំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់ សង្គមជាតិ​ ។

នៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២១ រដ្ឋបាលស្រុកបរសេដ្ឋបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន 6នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ហើយត្រូវបានប្រជាការពារ ឃើញ នឹង រាយការណ៍។

ពេលនេះកម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននាំយកមកអធិការដ្ឋានស្រុក។ មន្ទីរសុខាភិបាល បាន​នឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។

អភិបាល​ខេត្ត​កំពង់​ស្ពឺ​បញ្ជាក់ថា​ សូមបងប្អូនកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់ចេញនូវវិធានការដើម្បីបង្ការ និង ទប់ស្កាត់នៃការឆ្លងរីករាលដាលនូវជំងឺខូវីដ-១៩ គឺ ៣ ការពារ និង ៣កុំ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print