សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីមនុស្សឃាតដោយអចេតនា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងសហការនិងកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីមនុស្សឃាតដោយអចេតនា ។កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤៧នាទី នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
នគរបាលបានប្រាប់ថា ជនសង្ស័យ ទាំង០២នាក់ដែលប្រតាយប្រតប់គ្នានោះ ទី ១-ឈ្មោះ នឿន ធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) និងទី២-ឈ្មោះ ហង្ស វ៉ាន់ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀនសតិមិនគ្រប់)។ ពួកគេបានប្រតាយប្រតប់គ្នាដួលទៅប៉ះជនរងគ្រោះកំពុងឈរតាមផ្លូវបណ្តាលឲ្យដួលផ្ងាក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរ៉ុស្ស៊ី។
ចំណែក ជនរងគ្រោះឈ្មោះ នាង វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមផ្សារបឹងបៃតង នៅសង្កាត់គោកឃ្លាង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តតាកែវ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print