ជែលសំលាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ផ្ដល់ជូរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាជ្ញាធរបន្ដជូនទៅសសហគមន៏ ប្រើសប្រាស់ការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ជែល សំលាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ឯ.ក ផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាជ្ញាធរបន្ដជូនទៅសសហគមន៏ ប្រើសប្រាស់ការពារជំងឺកូវីដ-១៩, ខណៈជំងឺកូវីដ-១៩ថ្មី កំពុងវិវត្ដចូលក្នុងសហគមន៏ច្រើនៗឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៏ជាខ្លាំង ទៅលើជំងឺក៏កាចសាហាវនេះ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០២១ លោក សុខ វិបុល សមាជិកមេធាវីនៃ ក្រុមហ៊ុនមេធាវី វ័នហ្គោល និងជាមេធាវីតំណាងក្រុមហ៊ុនអនភ័ញ ឯ.ក បាននាំយកអំណោយសប្បុរសធម៏ ជាសម្ភារៈ មានជែលសំលាប់មេរោគ ដើម្បីការពារជំងឺកូវីដ-១៩ ចំនួន៩៩ កេស ជូន រដ្ឋបាលរាជធានីភ្នំពេញ ដោយ មានការចូលរួម ពីលលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និង លោក សុខ វិបុល តំណាងក្រុមហ៊ុន អនភ័ញ ឯ.ក និងសហការី។

លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនអនភ័ញ ឯ.ក និងក្រុមហ៊ុនឯកជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ។ មានជាជែល សម្លាប់ មេរោគ ជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុន បានប្រគល់ជូនរដ្ឋបាលរាជ ធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍។

សូមបញ្ជាក់ថា៖ កាលពីថ្មីៗកន្លងទៅនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានប្រគល់ម៉ាស៊ីន ក្រណាត់របស់សម្ដេចតេជោ និងម៉ាស៊ីនវាស់កំដៅ ជាម៉ាស៊ីនបាញ់អាកុលជិត២ពាន់គ្រឿង ជូនទៅផ្សារទាំង២៥នៅក្នុង រាជធានីភ្នំពេញផងដែរ ដោយ ក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅ និងម៉ាស៊ីន បាញ់អាកុលចំនួន៤ គ្រឿង និងបដាអប់រំមួយចំនួន ក្នុងបដានោះមានជាសារអប់រំ មុនចូលទិញអីវ៉ាន់ សូមបងប្អូន បាញ់អាកុល ដោយម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលជាមួយនឹងបដាអប់រំពាក់ព័ន្ធការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩នេះបានមកពីការជួយឧបត្ថមពីក្រុមហ៊ុន ឯកជន នានា ជាច្រើនទៀត ។
ជាកស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន អនភ័ញ ឯ.ក បានផ្ដល់អំណោយសប្បុរសធម៏ ជាសម្ភារៈ មានជែលសំលាប់មេរោគ ចំនួន៩៤កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូល ក្នុងសហគមន៍ យ៉ាងច្រើននោះ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ២២នាក់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។
-ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ៖ ចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើ ដំណើរមកពីប្រទេសថៃ)។
-ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ ចំនួន ៦០នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
-ករណីជាសះស្បើយ ៖សរុបចំនួន ២២នាក់ ក្នុងនោះ ករណីជាសះស្បើយ ៖ ចំនួន ០១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)។
-ករណីជាសះស្បើយ ៖ ចំនួន ២១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕

...

ដោយ, សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print