ក្រុម Barcelona បានខកខាន៤០ភាគរយនៃស្ថិតិស៊ុតបាល់ប៉េណាល់ទីនៅរដូវកាលនេះ

ចែករំលែក៖

ការខកខានក្នុងការស៊ុតបាល់ពិន័យ(ប៉េណាល់ទី)របស់កីឡាករ Lionel Messi កាលពីប្រកួតជាមួយក្រុម Paris Saint-Germain ថ្ងៃពុធបានធ្វើឱ្យក្រុម Barcelona បង្កើតស្ថិតិអាក្រក់ដែលមិនធ្លាប់មាន។

តាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមBarcelona បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនបានល្អចំនួន៦ដងក្នុងចំណោម១៥ដងនៃការពិន័យដែលពួកគេបានទទួលនៅរដូវកាលនេះនៅ La Liga, Copa del Rey និង Champions League 

តាមពិត Messi បានស៊ុតបាល់ប៉េណាល់ទីចំនួន៥គ្រាប់ក្នុងការប្រកួតChampions Leagues ពោលគឺពេលប្រកួតជាមួយនឹងក្រុមFerencvarosJuventus, Dynamo Kiev និង Paris Saint-Germainនៅ Camp Nou។ កីឡាករ Martin Braithwaite និង OusmaneDembele ក៏រកបានពិន្ទុរៀងៗខ្លួនផងដែរ។ ទោះយ៉ាងណាក៏ដោយនៅក្នុងក្របខ័ណ្ឌ La Liga បញ្ហាស៊ុតបាល់ប៉េណាល់ទីមិនចូលនេះគឺល្អជាង ។

ក្រុមនេះត្រូវបានគេផ្តល់ឱ្យបាល់ពិន័យប៉េណាល់ទីចំនួន៦ដង ប៉ុន្តែបានស៊ុតបាល់បញ្ចូលទីចូលតែ៣គ្រាប់ប៉ុណ្ណោះគឺកីឡាករ Braithwaite ពេលប្រកួតជាមួយក្រុម EibarMessi ពេលប៉ះជាមួយក្រុម Valencia និង Antoine Griezmann ពេលប៉ះជាមួយក្រុម Real Betis 

កំណត់ត្រាអាក្រក់បំផុតរបស់ពួកគេគឺនៅក្នុងការប្រកួតពានរង្វាន់ Copa del Rey គឺមានឱកាសទទួលបានបាល់ពិន័យចំនួន២លើក ប៉ុន្តែស៊ុតមិនចូលទាំងដោយកីឡាករ Dembele និងកីឡាករ Miralem Pjanic ដែលជាសិ្ថតិមិនល្អក្នុងការស៊ុតបាល់ប៉េណាល់ទីរដូវកាលនេះ ៕

  

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print