កីឡាករវាយតឺន្នីសលំដាប់កំពូល Roger Federer បានផ្តួលកីឡាករDaniel Evans ក្នុងលទ្ធផល ៧-៦ (៨), ៣-៦ និង ៧-៥ ទទួលបានជ័យជម្នះលើកដំបូងរបស់គាត់ក្នុងរយៈពេលនៃការប្រកួត៤០៥ថ្ងៃបន្ទាប់ពីគាត់បានវិលត្រឡប់មកចូលរួមក្នុងកម្មវិធី Qatar ExxonMobil Open ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី១១ មីនា។
បច្ចុប្បន្នកីឡាករវាយតឺន្នីសសញ្ជាតិស្វ៊ីសរូបនេះបានទទួលជ័យជំនះចំនួន១,២៤៣ដងក្នុងនាមជាកីឡាករអាជីពដោយជ័យជម្នះចុងក្រោយរបស់គាត់មានអាយុកាលជាងមួយឆ្នាំមកហើយនៅពេលដែលគាត់បានផ្តួល Tennys Sandgren ក្នុងព្រឹត្តិការណ៍ Australian Open ។
Federer បានតស៊ូនៅសិតទីមួយជាមួយ Daniel Evans ដែលគាត់បានហ្វឹកហាត់នៅឌូបៃ ក្រោយពេលបានយកឈ្នះកីឡាករអង់គ្លេស។ទោះបីជាគាត់មានអាយុ៣៩ឆ្នាំ និងមានការវះកាត់ឆ្អឹងជង្គង់ខាងស្តាំក៏ដោយក៏លោក Federer បានឈានទៅវគ្គបន្តដែលគាត់នឹងត្រូវជួបជាមួយកីឡាករ Nikoloz Basilashvili ក្នុងការប្រកួតវគ្គជម្រុះ Qatar Open បន្តទៀត ៕
ដោយ៖ ភារៈ