រថយន្ដមួយគ្រឿងបើកក្រឡាប់ផ្ងារជើងរងរបួសជនជាតិចិន១៣​នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង:  យ៉ាងហោចណាស់ក៏មានជនជាតិចិន១៣នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តប្រើប្រាស់​ល្បឿន​លឿន ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរេចង្កូតក្រឡាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី​១២ មីនា ឆ្នាំ២០២១នេះ ​លើផ្លូវ​ជាតិ​លេខ​១​ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៣១និង១៣២ ស្ថិត​ក្នុងភូមិ ស្វាយ​តឿ សង្កាត់ស្វាយ​តឿ ក្រុងស្វាយរៀង ។​

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ី​ស RX៣០០ ពណ៌​ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២G-៩៥២១ដោយមានមនុស្សជិះក្នុង រថយន្តជាច្រើននាក់ដោយធ្វើដំណើរក្នុងទិសដៅពី​លិចទៅ​កើតសង្ស័យឆ្ពោះទៅក្រុងបាវិតលើផ្លូវ​ជាតិ​លេខ​១​
ដោយប្រីប្រាស់​ល្បឿន​លឿន ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរេចង្កូតក្រឡាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹមតែម្ដង។

ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ភ្លាមៗដោយសមត្ថកិច្ចបានមកធ្វើអន្តរាគមន៍ជួយសង្គ្រោះដល់ជនជាតិ​ចិន​ទាំង១៣នាក់នោះបញ្ជូនទៅព្យាបាលនិងធ្វើ​ច​ត្តា​ឡី​ស័កនៅផ្ទះ​សំណាក់​គ្រូបង្រៀន​ក្រុងស្វាយរៀងផងដែរ៕

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print