លោក ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់-ទទួលអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល, នាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកណ្តាល​ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់-ទទួលអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលខេត្តកណ្តាល​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា​ ដេីម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក តាមបណ្តាស្រុក-ក្រុង​ ទូទាំងខេត្តកណ្តាល​។

​សូមបញ្ជាក់ថា​ អំណោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលខេត្តកណ្តាល រួមមាន​ មីចំនួន២,០០០​ កេស​ និងទឹកសុទ្ធ​ ចំនួន​ ២,០០០​ កេស៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print