ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ក្រោមប្រធានបទ “ស្ត្រីនិងកាអភិវឌ្ឍនក្នុងបរិការណ៍កូវីដ-១៩” ទិវាសិទ្ធនារីអន្តជាតិ នារី៨មីនា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីជាការលើកទឹកចិត្តដល់កំលាំងនគរបាលជាស្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ
ក្នុងឱកាសនោះដែរ លោកស្នងការ ក៏បានផ្តល់ជូននូវ ថវិកាក្នុងម្នាក់ចំនួន ៥០,០០០រៀល សំពត់សឹង ០១សំពត់ នឹងថវិកាសមាគមនារីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងម្នាក់ ១០,០០០រៀល សរុបចំនួន ២០នាក់ ៕
...
ដោយ៖ ចន្ទ លីហ្សា