បង្កើតតែព័ត៌មានក្លែងក្លាយ ទីបំផុត! រដ្ឋមន្ត្រីក្រសួងព័ត៌មានលុបអាជ្ញាបណ្ណសារព័ត៌មាន, លោក ព្រំ សាន , លោក ទេព វីរ: , លោកស្រី សុី សុភ័ក្រ្ត

ចែករំលែក៖

ភ្នំពេញ, នៅមុននេះបន្តិច! នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ព្រំ សាន , លោក ទេព វីរ: , លោកស្រី សុី សុភ័ក្រ្ត ខណ:បង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម ។

យោងតាមលិខិតផ្លូវការគឺ:
ទី១-លុបប្រកាសលេខ ០៥៨ ព .ម.ប្រក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោក ព្រំ សាន បើកសមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា ដោយសមាគមនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លែ ការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលជាការ បំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅ ក្រសួងព័ត៌មាន។
ទី២-លុបប្រកាសលេខ២៨០ ព .ម .ប្រក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោក ទេព វីរៈ បើកដំណើរអាជីវកម្មគេហទំព័រឈ្មោះ បណ្តាញផ្សព្វផ្សាយ www.live-daily.Com” ដោយម្ចាស់ អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពាន យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ទី៣-លុបប្រកាសលេខ ៣០២ ព .ម.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោកស្រី ស៊ី សុភ័ក្ត្រ បើកដំណើរអាជីវកម្មគេហទំព័រឈ្មោះ សានព្រំ ព័ត៌មាន ww.sarprumnews.com/ ដោយម្ចាស់ អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្នែការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពាន យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print