ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២១នេះ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌បាននាំយកអំណោយរបស់លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ទៅផ្តល់ជូនប្អូនស្រីឈ្មោះ សួន ស្រីនុច ដើម្បីជួយសម្រួលការលំបាក ខ្វះខាតក្នុងជីវភាពក្នុងអំឡុងពេលសំរាលកូនក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
លើសពីនេះ លោក និងលោកស្រី មានប្រសាសន៍ផ្តាំផ្ញើអោយក្រុមគ្រូពេទ្យជួយយកចិត្តទុកដាក់មើលថែទាំប្អូនស្រីអោយឆាប់ជាសះស្បើយ ។
អំណោយដែលផ្តល់ជូនប្អូនស្រីនៅពេលនេះរួមមាន៖
១-ថវិកាចំនួន ៥០ម៉ឺនរៀល
២-កន្ត្រកដាក់សម្ភារៈ ០១
៣-ខោអាវក្មេង ០៥កំផ្លេ
៤-កន្សែងក្មេងធំ ០២
៥-មួកម៉ែ ០៣
៦-ស្រោមជើង ០១ ប្រអប់
៧-កន្សែងកាំម្ញ៉ៃ
៨-ម៉ាស់ ០៥
៩-សាប៊ូដុំ ០២
១០-សាប៊ូទឹក ០២ដប
១១-ជេលលាងដៃ ០១ដប
១២-កន្សែងក្មេងតូច ០២
១៣-ម៉ុងក្មេង ០១
១៤-ទឹកសុទ្ធ ០១កេស
១៥-ខោទឹកនោម ០២ដុំធំ
១៦-ខោអាវម្តាយ ០៥ កំផ្លេ
១៧-ភួយទឹកកក ០១
១៨-សារ៉ុង ០៥
១៩-មួកក្មេង ០២
សូមបញ្ជាក់ថា សួន ស្រីនុច មានអាយុ ៣៦ ឆ្នាំជាស្រ្តីមេម៉ាយក្រីក្រមួយរូបស្នាក់នៅជាមួយបងប្អូនក្នុងសង្កាត់អូរឬស្សី ៣ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។ បច្ចុប្បន្នប្អូនស្រីមានកូនប្រុសស្រីចំនួន ០៤នាក់ក្នុងបន្ទុក ហើយពុំមានមុខរបរអ្វីជាច្បាស់លាស់នោះទេ ដែលធ្វើអោយមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ៕
ដោយ, សិលា