ភ្នំពេញៈនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ដោយមានការបញ្ជារផ្ទាល់ពី លោក អ៊ាង សីុផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះពិនិត្យ និងឃាត់រថយន្តធុនធំដែលចរាចរណ៍ក្នុងម៉ោងហាមឃាត់ ដោយបានយករថយន្តទាំងនោះមករក្សាទុកជាបណ្តោះអាសន្ននៅសាលាខណ្ឌច្បារអំពៅ ដើម្បីធ្វើការណែនាំដល់អ្នកបើកបរ និងប្រគល់រថយន្តទាំងនេះឲ្យមន្ទីសាធារណការរាជធានីភ្នំពេញ ពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ៕
...
ដោយ៖ សុខ ខេមរា