ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាបន្ទាប់ពីរូបគេបានយកដែកកែឆ្នៃចុងស្រូចឆ្កិះមេសោរបន្ទប់ជួលប៉ុនប៉ងលួចទ្រព្យសម្បត្តិ។
ករណីឃាត់ខ្លួននេះជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ០៦ ក្រុម០៦ ភូមិស្លើងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ទឹម ស៊ុននី (ហៅអាវែង) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត មានស្រុកកំណើត ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះ អៀវ រ៉ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កដឹកឥវ៉ន់ បច្ចប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតខាងលើ មានស្រុកកំណើត ភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា នៅពេលកើតហេតុ នៅវេលាម៉ោប្រហែលជា៧និង៣០នាទីព្រឹក រូបគាត់បានបើករ៉ឺម៉កដឹកឥវ៉ាន់យកដាក់អោយម៉ូយនៅម្តុំផ្សារដីហុយមិនទាន់និងបានដក់ផងក៍មានអ្នកជិតខាងបានទូរស័ព្ទប្រាប់ថាមានចោរចូលបន្ទប់ហើយពេលនោះគាត់ក៍ត្រឡប់មកបន្ទប់វិញហើយឃើញជនសង្ស័យក៍នាំគ្នាឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។
ប្រភពពីយុវជនម្នាក់ឈ្មោះ យ៉ាន សីហា អាយុ២៩ឆ្នាំដែលស្នាក់នៅបន្ទប់ក្បែគ្នាបានអោយដឹងថាមុនពេលកើតហេតុគាត់បានឮសូរសំលេងដូចជាមានគេកំពង់ឆ្កិះសោរបន្ទប់ពេលនោះគាត់ក៍ចេញមើលស្រាប់តែឃើញជនសង្ស័យបានចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះភ្លាមនោះគាត់បានរត់ទៅបិតទ្វាររបងមុខរួចខលទៅជនរងគ្រោះអោយមកហើយនាំគ្នាឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចមកយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកដែកកែឆ្នៃចុងស្រូចឆ្កិះបន្ទប់គេពិតប្រាកដមែនតែមិនទាន់បានលួចយកទ្រព្យសម្បត្តិអ្វីទេក៍ត្រូវម្ចាស់ទាន់ចាប់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ តុង សីហា