ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង លើកឡើងថា ប្រទេសកម្ពុជា បានចាប់ផ្តើមធ្វើកំណែទម្រង់វិមជ្ឈការ សហវិជ្ឈការ ដល់ផ្តល់អំណាចទៅតាមមូលដ្ឋាន តាមរយៈការចាប់ផ្តើមរៀបចំការបោះឆ្នោតឃុំ-សង្កាត់២០០២ ដល់ពេលនេះមកម្ល៉េះ ហើយថាតាមរយៈកម្មវិធីកំណែទម្រង់កន្លងមកនេះ មានចំណុចល្អច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួន។
ចំណុចល្អ គឺការឯកភាពជាគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការផ្តល់សារសំខាន់ក្នុងការ ធ្វើកំណែទម្រង់នេះ។ ប៉ុន្តែបញ្ហាប្រឈគឺជាសមត្ថភាពមន្រ្តីនៅតាមមូលដ្ឋានទាំងនោះ ដែលត្រូវការអភិវឌ្ឍនិងថវិកាក្នុងការធ្វើ កំណែទម្រង់ផងដែរ។ ដូច្នេះសម្តេចសង្ឃឹមថា រដ្ឋាភិបាលស្វ៊ីសនឹងបន្តជួយគាំទ្រដល់កម្ពុជា ក្នុងការអនុវត្តការងារកំណែទម្រង់នេះ តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងផ្តល់ថវិកា ជាដើម។
លោក IVO Sieber បានស្វាគមន៍ចំពោះការលើកឡើងរបស់សម្តេចក្រឡាហោម ។ ជាមួយគ្នានេះ លោក បានអញ្ជើញសម្តេច ក្រឡាហោម ស ខេង ដើម្បីទៅបំពេញទស្សនកិច្ច នៅប្រទេសស្វ៊ីស ដើម្បីដកបទពិសោធន៍ទៅលើការធ្វើកំណែទម្រង់ នៅក្នុងប្រទេសស្វ៊ីសផងដែរ៕