រថយន្តដឹកហ្គាសចំណុះជាង១៥តោនក្រឡាប់ផ្ងារជើងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋសង្ស័យអ្នកបើកបរងងុយដេក

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុន LPGក្រឡាប់ធ្លាក់ផ្លូវផ្ងាជើងរងរបួសធ្ងន់សង្ស័យអ្នកបើកបរងងុយដេកនិងបង្កឲ្យមានការភ័យខ្លាចដល់់ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុនោះ។

ករណីរថយន្តដឹកហ្គាសក្រឡាប់ផ្ងារជើងនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រៃទុប សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកហ្គាសចំណុះប្រហែល១៥តោននោះបានក្រឡាប់ផ្ងារជើងធ្លាក់មកខាងជើងសង្ស័យអ្នកបើករងងុយដេក។ ហើយរថយន្តដឹកហ្គាសនេះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-4667 របស់ក្រុមហ៊ុន LPG  ដែលធ្វើដំណើរពីកើតមកលិចលុះដល់ចំណុចកើតហេតុខាងលើក៏រេចង្កួតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងតែម្តងនិងអ្នកបើកបររងរបួសធ្ងន់ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ក្រោយពីរថយន្តដឹកហ្គាសនេះក្រឡាប់នោះនៅម៉ោង៦ព្រឹកសមត្ថកិច្ចក៏បានហៅរថយន្តស្ទូចមកស្ទូចក៏ប៉ុន្តែរថយន្តស្ទូចមិនហ៊ានស្ទូចនោះទេពីព្រោះរថយន្តដឹកហ្គាសមានធ្លាយហ្គាសចេញមកក្រៅខ្លាចមានគ្រោះថ្នាក់និងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុផងដែរ។

ប្រភពដដែរបានឲ្យដឹងទៀតថា អ្នកបើកបរគេនៅពុំទាន់ស្គាល់អត្តសញ្ញាណនោះទេក្រោយពីកើតហេតុត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយរហូតមកដល់ម៉ោង១១និង៤០នាទីថ្ងៃដដែលនៅតែពុំទាន់ស្ទូចរថយន្តចេញពីកន្លែងកើតបាននោះទេ៕

IMG-20160302-WA0019

IMG-20160302-WA0020

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print