លោកបណ្ឌិតសភាចារ្យ សុខ អាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រី និងជាអនុប្រធានប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សា បានបង្ហាញនូវរបាយការណ៍សង្ខេបជូនលោកគណៈអធិបតី និង លោក លោកស្រី ដែលបានចូលរួម ជ្រាបអំពីផែនការសកម្មភាព និងលទ្ធផលការងារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន បានកំពុងនឹងអនុវត្តដើម្បីសម្រេចឲ្យបានគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍយុវជនកម្ពុជា ដែលផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ០៦ រួមមាន៖

១- អភិវឌ្ឍក្របខណ្ឌច្បាប់ និងយន្តការ

២-ការលើកកម្ពស់ការអប់រំ និងបណ្ដុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព

៣- ការបង្កើនការអប់រំ ការថែទាំ និងការផ្តល់សេវាសុខភាព

៤-ការបណ្ដុះស្មារតីសហគ្រិនភាព និងទីផ្សារការងារ

៥-ការបង្កើនការចូលរួមរបស់យុវជន

និងទី៦-ការបង្កើនការងារស្ម័គ្រចិត្ត ៕

12814249_1314278151932129_7126191723038270250_n

12809775_1314278631932081_6544052335444571117_n

12512448_1314278155265462_2251282316925380791_n

12799114_1314278215265456_7299535766785387275_n

12821436_1314278218598789_8548134725563705931_n

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print